ម៉ឺន ដា វិលចូលសង្វៀនក្នុងស្រុកវិញប៉ះសុទ្ធតែជើងខ្លាំងលំដាប់ប្រទេស

កីឡាករ ម៉ឺន ដា អ្នកប្រដាល់កម្ពុជាមួយរូប ដែលអ្នកគាំទ្រស្គាល់ថា ជាអ្នកប្រដាល់ប្រឡុកនៅសង្វៀនប្រទេសថៃ ធ្លាប់ឈ្នះខ្សែក្រវ៉ាត់មួយខ្សែ និងមានកេរ្តិ៍ល្បីរន្ទឺគួរសមក្នុងពិភពប្រដាល់ថៃ នៅថ្ងៃអាទិត្យទី២៤ ខែ តុលា ឆ្នាំ២០២១នេះ នឹងបង្ហាញវត្តមាននៅសង្វៀនក្នុងស្រុកវិញ ក្នុងកម្មវិធីប្រដាល់ដណ្តើមប្រាក់លានរបស់ស្ថានីយ៍ទូរទស្សន៍ថោន ប៉ះសុទ្ធតែជើងខ្លាំងលំដាប់ប្រទេស។


កីឡាករ ម៉ឺន ដា ក្នុងកម្មវិធីMAS FIGHTដណ្តើមប្រាក់លាននេះ មានសមាសភាពកីឡាករខ្លាំង៣រូបចូលរួមប្រជែងដណ្តើមជាមួយមានដូចជា អ្នកលេង កណ្តាប់ដៃមហាទម្ងន់ លៀប រដ្ឋា អាត់ជួង ធន អៀងឡៃ និងកីឡាករ សូដា លីម៉ូ។
ជុំវិញ ជំនួបក្នុងកម្មវិធីMAS FIGHTដណ្តើមប្រាក់លាននេះ កីឡាករ ម៉ឺន ដា បានបញ្ជាក់ថា ក្នុងមួយរយៈការរាលត្បាតជំងឺកូវីដ១៩នេះប្រមាណជាជាងជិត២ឆ្នាំកន្លងទៅរូបគេបានអកខានឡើងសង្វៀននៅប្រទេសថៃ ប៉ុន្តែនៅបន្តហ្វឹកហាត់នៅកន្លែងស្នាក់ជាប្រចាំក្នុងប្រទេសថៃ។ ម៉ឺន ដា បញ្ជាក់ទៀតថា ទោះបីខ្លួនអកខានឡើងសង្វៀននៅប្រទេសថៃមួយរយៈយ៉ាងណាក្តី ក៏ជំនួបប៉ះជើងខ្លាំងនៅក្នុងទឹកដីកំណើតនេះ នឹងប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព។

ម៉ឺន ដា អះអាងថា ក្នុងជំនួបនេះ កីឡាករទាំង៣រូបសុទ្ធសឹងជាកីឡាករជើងខ្លាំង និងពូកែខាងដើរចូលវាយបុកគូប្រកួត ប៉ុន្តែការដើរចូលវាយបុកគូប្រកួតនេះ គឺជាជំនាញរបស់ខ្លួនដែរ។ ដូច្នោះ ជំនួបនៅថ្ងៃអាទិត្យទី២៤ ខែ តុលា ឆ្នាំ២០២១នេះ នឹងកក្រើកសង្វៀនជាក់ជាមិនខាន។
សូមបញ្ជាក់ថា ម៉ឺន ដា បានចាកចេញពីព្រះរាជាចក្រកម្ពុជាទៅប្រឡុកនៅសង្វៀនប្រទេសថៃនៅចុងឆ្នាំ២០១៧ ដោយរយៈពេលជិត៤ឆ្នាំនៃការប្រឡុកនៅសង្វៀនប្រទេសថៃ ម៉ឺន ដា ដណ្តើមបានខ្សែក្រវ៉ាត់មួយខ្សែ កំពុងគ្រប់គ្រងដល់បច្ចុប្បន្ន៕ អត្ថបទ៖ ជាវ ចន្ធ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner