មន្ទីរបរិស្ថានខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យលើលទ្ធផលការងារ អនុវត្តបានកន្លងមក

សៀមរាប ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ មន្ទីរបរិស្ថានខេត្តសៀមរាប បានបើកកិច្ចប្រជុំមន្ត្រីរាជការពាក់ព័ន្ធនិងការងារកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីត្រួតពិនិត្យលើលទ្ធផលការងារ មួយចំនួន ។ កិច្ចប្រជុំបានប្រព្រឹត្តិទៅដោយមានសមាសភាពចូលរួមពីសមាជិក សមាជិកាមកពីក្រសួង ស្ថាប័នរដ្ឋ និង ខេត្តជាច្រើននាក់ ។

ឯក ឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ចំពោះលទ្ធផលការងារដែលមន្ទីរយើងសម្រេចបានសំខាន់ៗ នឹងកំពុងអនុវត្តន៍នោះ គឺពាក់ព័ន្ធការងារវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចរបស់ថកនាក់លើ លទ្ធផលការងារសម្រេចបានក្នុងក្របខណ្ឌច្បាប់និងគោលនយោបាយ ការងារប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងជីវ:ចម្រុះ និងជីវ:សុវត្តិភាព ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការលើកកម្ពស់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ សកល តំបន់ និងជាតិ ព្រមទាំងទិសដៅការងារឆ្នាំ២០២២ខាងមុខទៀតផង។

ឯកឧត្តម បានបង្ហាញទៀតថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធាននិងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយកាកសំណល់ប្លាស្ទីកនិងបរិស្ថាន ដើម្បីពិនិត្យពិភាក្សា និងផ្តលយោបល់។ កិច្ចប្រជុំ បានសម្រេចឯកភាពឱ្យធ្វើបច្ចុប្បន្នសមាសភាពក្រុមការងារចូលរួមឆ្លើយតបជាមួយតម្រូវការបច្ចុប្បន្នផងដែរ។ កន្លងមកនៅក្នុងកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក៏បានសម្រេចឯកភាពស្នើឲ្យអគ្គលេខាធិការដ្ឋានបន្តអនុវត្តន៍កម្មវិធីអាទិភាពដែលបាននិងកំពុងដំណើរការ ស្នើឱ្យមានការបង្កើតកម្មវិធីថ្មីៗ បន្ថែម បន្តពង្រីកនិងពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងវិស័យការទូតបរិស្ថាននៅលើឆាកអន្តរជាតិ ព្រមទាំងបន្តកៀរគរធនធាន និងបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិ ជីវ:ចម្រុះ និងការអភិវឌ្ឍដោយចីរភាព៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner