សមត្ថកិច្ច ឃាត់ ខ្លួន ជនសង្ស័យ ២នាក់លួចលេងល្បែងបញ្ជល់មាន់ នាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ខេត្ត ត្បូងឃ្មុំ ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ ខេត្ត ត្បូងឃ្មុំ បានឃាត់ ខ្លួន ជនសង្ស័យ ២នាក់ រួមនឹងវត្ថុតាងនាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី ព្រោះតែល្មេីសនឹង ច្បាប់លួចប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់នៅចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ច បានឱ្យដឹងថា ពួកគេទាំង ពីរ នាក់ត្រូវ បានឃាត់ខ្លួន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥:៥០នាទី ខណ:កម្លាំង ចុះល្បាតក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ហេីយប្រទះឃើញទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) នៅចំណុចចម្ការកៅស៊ូ ស្ថិត ក្នុងភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យដែល សមត្ថកិច្ច ឃាត់ ខ្លួន ឈ្មោះ ចាន់ ស៉ីថា ភេទប្រុស អាយុ៥៦ឆ្នាំនៅភូមិ០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ និងឈ្មោះ ដន បូរី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ។ ចំពោះ វត្ថុតាងដែលសមត្ថកិច្ចចាប់យកមាន ម៉ូតូ ០២គ្រឿង, មាន់ងាប់ ០១ ក្បាល, ហាន់តោ ០១, កន្ត្រកដាក់មាន់ចំនួន ០៣ ។ ជនសង្ស័យទាំង ២នាក់ និងវត្ថុតាងត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner