តុលាការឃុំខ្លួន ក្រុមចោរលួចនៅស្រុកកៀន ស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល ៖ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានសម្រេចចេញដីការឃុំខ្លួនក្រុមចោរលួចនៅស្រុកកៀន ស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “អំពើរលួច ” តាមមាត្រា៣៥៣ , ៣៥៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០០ និង៣០នាទី ចំណុចកើតហេតុភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ប៉ុល សាឡន ហៅញាញ់ ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនត្រូវចោទចំនួន ០៤នាក់ ទី១ឈ្មោះតេង វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន) ទី២ឈ្មោះ រ៉េត ដារ៉ុង ហៅមិក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារ១លើក ទី៣ឈ្មោះ ភុន ផាន់ណយ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន-ធ្លាប់ជាប់ពន្ធនាគារ២លើក) និងទី៤ឈ្មោះខន ចាន់ថន ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។

នគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ខណៈពេលជនរងគ្រោះកំពង់សំរានលុងលក់នៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យចំនួន ០៣នាក់ ទី១ឈ្មោះ តេង វណ្ណឌី ភេទប្រុស ទី២ឈ្មោះ ភុន ផាន់ណយ ភេទប្រុសទី៣ឈ្មោះ ខន ចាន់ថន ភេទប្រុស បានធ្វើសកម្មភាពគាស់ដំបូលផ្ទះលួចចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះលួយយកទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPOពណ៌ខ្មៅ នឹងអាយផេកមួយគ្រឿងស៊េរីA៨២២ របស់ជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់។

លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨ នឹង៣០នាទីព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។

លុះដល់វេលាម៉ោង១៧ នឹង៤០នាទីថ្ងៃ ខែ ឆ្នាំដដែល ទើបកំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នឹងកំលាំងនគរបាលប៉ុស្តិ៍ដីឥដ្ឋឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ខាងលើយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីសួរនាំនៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះ តេង វណ្ណឌី ភេទប្រុសបានសារភាពថា ខ្លួនរួមជាមួយ ឈ្មោះខន ចាន់ថន ភេទប្រុស នឹង ឈ្មោះភុន ផាន់ណយ ភេទប្រុស ពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ និងអាយផេករបស់ជនរងគ្រោះពិតប្រាកដមែន។

លុះដល់ម៉ោង០៨ នឹង០០នាទីថ្ងៃ ខែ ឆ្នាំដដែលជនសង្ស័យទាំងបីនាក់ខាងលើបានយកអាយផេក០១គ្រឿងពណ៍ទឹកប្រាក់មកលក់ឱ្យឈ្មោះ រ៉េត ដារ៉ុង ហៅមិក ភេទប្រុស ក្នុងតំលៃ ៦.០០០០៛(ប្រាំមួយមឺនរៀល) ។ ចំណែកឈ្មោះរ៉េត ដារ៉ុង ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើទទួលផលចោរកម្ម ទិញអាយផេតពីឈ្មោះទាំងបីនាក់ខាងលើពិតប្រាកដមែន ហើយហ្នឹងបានឆ្លើយសារភាពទៀតថា ចំពោះសម្ភារៈដាវកៃឆ្នៃ កាំបិត កណ្ដៀវ និងកាំភ្លើងស្នប់ជារបស់ខ្លួនពិតប្រាកដមែន ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner