ទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល គ្រោងចាប់ដៃជាមួយក្រុមហ៊ុនស្រាបៀរហនុមានបង្កើតព្រឹត្តិការណ៍ប្រកួត ចូលរួមជម្រុញអភិវឌ្ឍកីឡាវាយកូនគោលនៅកម្ពុជា

ទីលានកីឡាវាយកូនគោលស៊ីធីហ្គោល គ្រោងនឹងចាប់ដៃជាមួយក្រុមហ៊ុនស្រាបៀរហនុមាន បង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនកូនគោល ក្នុងការចូលរួមចំណែកអភិវឌ្ឍកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែរីកចំរើន។


នេះបើយោងតាម ការបញ្ជាក់ពី លោក លីគា អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោលស៊ីធីហ្គោល ប្រាប់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម។
អ្នកចាត់ការទូទៅរូបនេះ អះអាងថា គម្រោងនៃកិច្ចសហការគ្នារវាងទីលានស៊ីធីហ្គោល និងក្រុមហ៊ុនស្រាបៀរហនុមាន ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល នឹងចាប់ផ្តើមនៅពេលខាងមុខ ពេលដែលស្ថានភាពជំងឺកូវីដ១៩ថមថយ និងមានការអនុញ្ញាពីរាជរដ្ឋាភិបាលឲ្យដំណើរជួបជុំឡើងវិញ។ អ្នកចាត់ទូទៅខាងលើ តំណាង លោក ឧកញ៉ា ឈុន អូន ម្ចាស់ទីលានស៊ីធីហ្គោលបាន បញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការណ៍គ្នារវាងទីលានស៊ីធីហ្គោល និងក្រុមហ៊ុនស្រាបៀរហនុមាននេះ មិនមែនបង្កើតព្រឹត្តិការណ៍ប្រកួតតែនៅលើទីលានស៊ីធីហ្គោលមួយមុខនោះទេ ពោលដៃគូរសហការទាំង២ នឹងចាប់ដៃគ្នាគាំទ្រឧបត្ថម្ភគ្រប់ព្រឹត្តិការណ៍ប្រកួតនៅក្នុងស្រុកទាំងពាក់កណ្តាលអាជីព អាជីព និង ការប្រកួតថ្នាក់ជាតិ ក្នុងទិសដៅរួមចំណែកលើកស្ទួយអភិវឌ្ឍវិស័យកីឡាវាយកូនគោលនៅកម្ពុជាឲ្យមានសក្តានុពល និងរីកចំរើនដូចបណ្តាប្រទេសនានានៅក្នុងតំបន់ដែរ។


លោក រំពឹងជឿជាក់ថា កិច្ចសហការក្រុមហ៊ុនទាំងពីរនេះ នឹង ដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសមត្ថភាព និងធនធានបច្ចេកទេស បទពិសោធ ដល់កីឡាករកីឡាការិនីវាយកូនគោលនៅកម្ពុជាកាន់តែមានសក្តានុពល ពិសេស បានផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីជម្រើសជាតិកីឡាវាយកូនគោលរបស់កម្ពុជាទទួលបានឱកាសប្រកួតប្រជែងគ្នា ក្រៅពីការប្រកួតថ្នាក់ជាតិ ដើម្បីត្រៀមខ្លួនដោយគុណភាពសម្រាប់ចូលរួមប្រជែងការប្រកួតកម្រិតអន្តរជាតិនានា និង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner