លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ី និងចិនមិនព្យាយាមបង្កើតសម្ព័ន្ធមិត្តយោធាបិទជិតណាមួយឡើយ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងនៅទីក្រុង Sochi ថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន គឺជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយមិនសំដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។

លោក ពូទីន បាននិយាយនៅក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ នៃក្លឹប Valdai Discussion Club ថា យើងបាននិយាយអំពីរឿងនេះជាច្រើនដងរួចហើយ… យើងគឺជាមិត្តរបស់ចិនក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយទំនាក់ទំនងរបស់យើងមិនសំដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា មិនដូចបណ្តាប្រទេសអង្គការណាតូទេ យើងមិនព្យាយាមបង្កើតសម្ព័ន្ធមិត្តយោធាបិទជិតណាមួយទេ មិនមានប្លុកយោធារវាងរុស្ស៊ី និងចិនទេ… យើងមិនមានចេតនាបែបនេះទេ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី ១៨ នៃក្លឹបពិភាក្សា Valdai បានធ្វើឡើងនៅទីក្រុង Sochi ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ ប្រធានបទនៅឆ្នាំនេះ គឺ “ការរញ្ជួយពិភពលោកក្នុងសតវត្សទី ២១: បុគ្គល គុណតម្លៃ និងរដ្ឋ”។ ក្លឹបពិភាក្សា Valdai ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ហើយបង្រួបបង្រួមអ្នកជំនាញ អ្នកនយោបាយ និងឥស្សរជនសាធារណៈមកពីជុំវិញពិភពលោក។ ជាប្រពៃណី អ្នកចូលរួមអន្តរជាតិពិភាក្សាអំពីបញ្ហាជាសកលបន្ទាន់ក្នុងវិស័យជាច្រើន៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner