រថយន្តកុងតឺន័របុករថយន្តស៊េរីទំនើប LAND ROVER ត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ  ៖  បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួនពីចំហៀងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
 ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០ នាទីយប់ថ្ងៃទី ២២ខែតុលាឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួនបុរី ភ្នំពេញថ្មី២  ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
  បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3F-4456ធ្វើដំណើរទិសដៅពីត្បូងទៅជើង  លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកLAND ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ- 1507ធ្វើដំណើរ ទិសដៅពីកើតទៅលិចចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តស៊េរីទំនើបរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខ។
 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក  រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ  រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner