អប្សរាព្រឹកនេះ ២៣ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D7    កម្ពុជា នឹងប្រារព្ធ ខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅព្រឹកនេះ ដោយមានការចូលរួមស្ថាប័ននានា តំណាងទូត និងតំណាង UN ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

SB1  រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី ៕ …ឃ្លីប… ( រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា)

L1    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្ដ្រី នៅវិមានសន្តិភាព ៕ …ឃ្លីប… (រូបភាព វ៉េង លីមហួត និងសួង ពិសិដ្ឋ, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ)

D7  កម្ពុជា នឹងប្រារព្ធ ខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅព្រឹកនេះ ដោយមានការចូលរួមស្ថាប័ននានា តំណាងទូត និងតំណាង UN ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

BH    កម្ពុជា ស្ថិតក្នុងចំណោម ប្រទេស៤៦ ដែលអាចទៅថៃបាន ដោយមិនចាំបាច់ ធ្វើចត្តាឡីស័ក ៕ …អានផ្ទាល់…

BH3  ក្រសួងអប់រំ វាយតម្លៃ ៤ចំណុច មុនឱ្យបើកសាលារៀន ទូទាំងប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១ វិច្ឆិកា ខាងមុខនេះ ៕ …ឃ្លីប… (អត្ថបទ​ រូបភាព កាត់ត លោក ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)

BH1  រដូវវស្សា ធម្មជាតិបៃតង ស្រស់បំព្រម បានបញ្ចេញសម្រស់ នៅអង្គរវត្ត ៕ …អានផ្ទាល់…

D8  ក្រសួងការបរទេសកម្ពុជា ជូនដំណឹងអំពីការផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈ តែតម្រូវឲ្យអនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

T1    ឯកឧត្តម លី ច័ន្ទតុលា បានជម្រុញឱ្យ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ទាំងអស់ សូមរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី។ …អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

Z1    មនុស្សប្រុសស្រីជិត១០០នាក់  ត្រូវកម្លាំងចម្រុះ ខណ្ឌទួលគោក  សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះបង្ក្រាប  និងឃាត់ខ្លួននៅ ភោជនីយដ្ឋានDM ដែលល្មើសវិធានការរដ្ឋបានរាជធានី៕…អានផ្ទាល់(ដោយ៖ភារ៉ា

ខេត្តកំពត

D5    មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន ចុះពិនិត្យការងារសម្របសម្រួល ដើម្បីពង្រីកទំហំដីស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្រុងបូកគោ ខេត្តកំពត ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

ខេត្តបន្ទាយមានជ័យ

D1    មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយណែនាំដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ពីទិសចរាចរណ៍ ផ្លាកសញ្ញា នៅផ្លូវបំបែកផ្លូវជាតិលេខ៥ ទឹកថ្លា៕…លោក ឃិន គន្ធា…ឃ្លីប…

D2    មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំ (ក.ប.ប.ឬCCF)  បានណែនាំ និងព្រមានថា អាជីវករលក់ដូរទាំងឡាយត្រូវតែប្រយ័ត្នខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន៕

…លោកឃិន គន្ធា…ឃ្លីប…

D6  នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យប្រុស ស្រី០៣នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួនធំទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕…អានផ្ទាល់(ដោយ៖ឃិន គន្ធា)

ខេត្តព្រះវិហារ

D3    ប្រជាពលរដ្ឋចំនួន៤៩គ្រួសារ រស់នៅភូមិសេដ្ឋកិច្ច ផ្ទុះការតវ៉ា រឿងភណ្ឌ័ច្រលំស្នាមមេដៃ ដោយសារអាជ្ញាធរ ភូមិ ឃុំ បកស្រាយមិនច្បាស់លាស់ ពេលនេះអាជ្ញាបានពន្យល់សម្របសម្រួលហើយ៕…លោក ឈឿន ចាន់…ឃ្លីប…

វគ្គទី៣៖រាយការណ៍តាមខេត្ត

…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ស្ពឺ

D4    អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹក តាមតំបន់ងាយប្រឈម ក្នុងស្រុកសំរោងទង និងស្រុកគងពិសី ៕…អានផ្ទាល់(ដោយ៖ម៉ុន សំអាត)

ខេត្តកំពត

D9    ប្រជាពលរដ្ឋ ក្នុងស្រុក បន្ទាយមាស ចំនួន ៧៤ គ្រួសាររង គ្រោះ ដោយសារ ខ្យល់ កន្ទ្រាក់ បានទទួល    ឣំណោយមនុស្សធម៌ ឣំពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

BH2  លោកតា លោកយាយ ៤នាក់ អាយុ១០០ឆ្នំា នៅខេត្តកំពត ទទួលបានអំណោយឧបត្ថម្ភ ពី      សម្តេចតេជោ ហ៊ុន សែន ក្រោយចាក់វ៉ាក់សាំង តាមរយៈលោកជំទាវ ឱ វណ្ណឌីន ៕ …ឃ្លីប… (អត្ថបទ​ រូបភាព កាត់ត លោក ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)

ខេត្តកំពង់ធំ

BH5  ឯកឧត្តម សោម ស៊ុន ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពសកម្មជន សមាជិក គណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង ៕ …ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

លោកសាស្ត្រាចារ្យ ស៊ិន សារុន ចាត់ទុកកិច្ចព្រមព្រៀង ប្រៀបដូចជាប្រភពទឹកទន្លេមួយខ្សែ ដែលបានស្រោចស្របលើដែនផុសធា នៃសង្គមជាតិកម្ពុជា ដែលធ្វើឲ្យហេដ្ឋារចនាសមព័ន្ធ រួមទាំងធនធានមនុស្ស បានងើបឡើងវិញ ដោយស្នាដៃកូនខ្មែរ ក្រោមនយោបាយឈ្នះឈ្នះ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។…ឃ្លីប…

នៅវេលាម៉ោង ៧យប់ ថ្ងៃ២៣ ខែវិច្ឆិកា នេះ កម្មវិធីពហុមតិ នឹងលើកយក ប្រធានបទ កិច្ចព្រមព្រាងសន្តិភាពក្រុងប៉ារីស ជាបុព្វហេតុជាតិ និងប្រជាជនកម្ពុជា មកបកស្រាយ ជូនដល់ប្រិយមិត្តទូរទស្សនិកជន បានជ្រាប ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ ស៊ិន សារុន និង លោកបណ្ឌិត រ័ត្ន សណ្តាប់ អ្នកជំនាញអរិយធម៌ខ្មែរ ដូច្នេះ សូមកុំភ្លេចតាមដានទស្សនា ដោយមេត្រី៕ ចប់

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១៕…ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner