រថយន្តកាមរីហាយប្រ៊ីក ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីងទ្រមេឃ សំណាងល្អតៃកុងនិងអ្នកដំណេីររងរបួសស្រាល

ភ្នំពេញ  ៖  រថយន្តកាមរីហាយប្រ៊ីក  មួយគ្រឿងបានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង  បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងយ៉ាងច្រង៉ាង  បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១រំលងអាធ្រាត្រ  ឈានចូលថ្ងៃទី ២៣  ខែតុលា  ឆ្នាំ ២០២១ នៅក្បែរស្ទុបបូកគោ  តាមបណ្ដោយផ្លូវម៉ៅសេទុង  កែងផ្លូវ១០៥  ក្នុងសង្កាត់សង្កាត់បឹងត្របែក  ខណ្ឌចំការមន  រាជធានីភ្នំពេញ  ។ 
 យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  មុនពេលកេីតហេតុ  គេឃេីញរថយន្តម៉ាក  កាមរីហាយប្រ៊ីក  ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ  2AE-8191 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង  ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង  បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជេីងទ្រមេឃ  ឯរបាំងថ្មខូចខាតពីរផ្ទាំង  ។ ខណៈនោះក៏ឃេីញមានមនុស្សប្រុស៣នាក់  និងស្រីម្នាក់លូនចេញពីរថយន្ត  ដោយស្ថានភាពរបួសស្រាល  ។ 
 ក្រោយកេីតហេតុ  តៃកុងរថយន្តបង្កនិងអ្នកដំណេីរបានចាកចេញពីកន្លែងកេីតហេតុទុករថយន្តចោល  ឲ្យសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំដោះស្រាយនាពេលក្រោយ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner