ប្រជាពលរដ្ឋ ក្នុងស្រុក បន្ទាយមាស ចំនួន ៧៤ គ្រួសាររង គ្រោះ ដោយសារខ្យល់កន្ទ្រាក់ បានទទួលឣំណោយមនុស្សធម៌ ឣំពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចុះសួរសុខទុក្ខ និងនាំយកឣំណោយ មនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ដោយសារ ខ្យល់កន្ទ្រាក់ ចំនួន ៧៤គ្រួសារ ដែលមកពីឃុំចំនួន ៣ គឺឃុំស្តេចគង់ខាងលិច ឃុំស្តេចគង់ខាងជើង និងឃុំស្តេចគង់ ខាងត្បូង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវត្តពោធិ៍ធំភ្នំរងៀង ឃុំស្តេចគង់
ស្រុកបន្ទាយមាស ខេត្តកំពត នារសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ ។

          ឣភិបាលខេត្តកំពត មានប្រសាស៍បន្តថា នៅក្នុងខេត្ត កំពតយើងនេះ មានបងប្អូនប្រជាពលរដ្ឋយើងចំនួន ៧០មុឺននាក់បើ់គិតជាគ្រួសារ មានចំនួន ១៥មុឺន៧ ពាន់គ្រួសារ ហើយ  ឯកឧត្តម និងសុំបញ្ចូលឈ្មោះ  ឯកឧត្តម ជាសមាជិកគ្រួសារបងប្អូន ម្ម្នាក់ទៀត នៅគ្រប់ក្រុមគ្រួសារទាំងឣស់ទូទាំងខេត្ត ដើម្បីរួមសុខរួមទុក្ខ ជាមួយគ្នា បើនិយាយដោយឡែក គឺនៅទីនេះ ក្នុងឋាណានុក្រមជាគ្រួសារ ដូច្នេះ ក្នុងគ្រួសារនិមួយៗ មានម្នាក់ ក្នុងនាមជាចៅហ្វាយខេត្ត និងក្នុងនាមជាគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺជាឪពុក ឬ ជាបង ជាប្អូន ជាកូន ជាចៅរបស់យើងទាំងឣស់គ្នា បើឣញ្ចឹងយើងឣស់ក្តីកង្វល់ហើយ ព្រោះមានកូនមួយ ចៅមួយ ឳពុកមួយ បងមួយ ឬជាប្អូនមួយ ជាចៅហ្វាយខេត្ត ទៅហើយ ដូច្នេះបើមានបញ្ហាឣ្វី រឿងឣ្វី ដែលដោះស្រាយ មិនបាន ត្រូវតេទៅជួបចៅហ្វាយខេត្ត ដើម្បីឱ្យជួយដោះស្រាយ មិនត្រូវជឿគេទេព្រោះការជឿគេ នាំឱ្យខាតបង់ និងមានការខុសឆ្គង ដោយប្រការណាមួយ ។ 
         ម្យ៉ាងទៀត ឯកឧត្តម ក៍បានសុំឱ្យបងប្អូនប្រជាពលរដ្ឋ យើង ជួយលើបញ្ហាមួយទៀត ដែលជារឿងសំខាន់ណាស់ គឺ់ឱ្យ ជួយពិនិត្យមើលមេប៉ុស្តិ៍យើង មេឃុំយើង ស្មៀនយើង និងមេភូមិ យើង ថាតើបានធ្វើការងារ បំរើបងប្អូន បានល្អប្រសើរ ដែរឬទេ បើបានល្អហើយ ជួយប្រាប់ឯក ឧត្តមផង ឯកឧត្តម និង រៀបចំជារង្វាន់ឲ្យគាត់ ហើយបើមិនល្អប្រសើរទេនោះ ក៍ត្រូវជួយប្រាប់ ឯកឧត្តមដែរ ។ 

   សូមបញ្ជាក់ថា ប្រជាពលរដ្ឋ រងគ្រោះទាំង ៧៤ គ្រួសារ នោះត្រូវបាន ចែកចេញជាបីប្រភេទ គឺ ធ្ងន់ធ្ងរ ១១ គ្រួសារ មធ្យម ១៧ គ្រួសារ និងស្រាល ៤៦ គ្រួសារ

អំណោយទាំងនោះ បងប្អូនដែល រងគ្រោះធ្ងន់ធ្ងរ ក្នុង០១គ្រួសារ ទទួលបាន អង្ករ ៥០គ.ក្រ ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី១ កេស ម៉ាស់មួយដុំធំ តង់មួយ និងថវិកា ២០ម៉ឺនរៀល ។ រងគ្រោះមធ្យម ទទួលបានឣង្ក ២៥ គ.ក្រ ទឹកត្រី មួយយួរ ត្រីខ ១០កំប៉ុង មុី ១កេស ម៉ាស់ មួយដុំធំ តង់មួយ និងថវិការ ១០មុឺនរៀល ។ រងគ្រោះ ស្រាល ឣង្ក ២៥ គ.ក្រ មុីមួយកេះ ទឹកត្រីមួយយួរ ត្រីខ ១០កំប៉ុង តង់មួយ ម៉ាស់១ដុំធំ និងថវិការ ៥មុឺនរៀល ក្នុងនោះជូនដល់ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធ ហ័ត្ត និងបញ្ជាការពារសរុ បថវិកា ចំនួន( ៦លាន ប្រាំពីសែន ប្រាំបីមុឺន)រៀល ក្នុងនោះឯក ឧត្តម ក៍បានប្រគេនបច្ច័យ ដល់ព្រះសង្ឃ ជូនឣាចារ្យ លោកយាយ លោកតានូវថវិកា មួយចំនួនផងដែរ ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner