ឯកឧត្តម ហ៊ុន ម៉ា​នី​៖ ផ្តើមចេញពី​ជំនួប​របស់​ឥស្សរជន​សំខាន់​២ រូបនៅ Fère enTardenois​បាន​ក្លាយជា​មូលដ្ឋាន ដែល​នាំឱ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​

ភ្នំពេញៈ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​រំលឹកថា​ផ្តើមចេញពី​ជំនួប​របស់​ឥស្សរជន សំខាន់​២ រូប នៅ Fère enTardenois​ក្នុង​ឆ្នាំ​១៩៨៧​បាន​ក្លាយជា​មូលដ្ឋាន​ដែល​នាំឱ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៨៧​។​

​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២១​បានសរសេរថា “​ផ្តើមចេញពី​ជំនួប​របស់​ឥស្សរជន​សំខាន់​២ រូប គឺ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៨៧ ជំនួប​នេះ​បាន​ក្លាយជា​មូលដ្ឋាន​ដែល​នាំឱ្យមាន​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​១៩៩១​និង​ឈានទៅដល់​ការសម្រេចបាន​ជោគជ័យ​ក្នុង​ដំណើរ​ស្វែងរក​សុខសន្តិភាព​ពេញបរិបូរណ៍​សម្រាប់​កម្ពុ​ជា នា​ឆ្នាំ​១៩៩៨ ក្រោម​ការអនុវត្ត «​នយោបាយ​ឈ្នះ ឈ្នះ​»​។

​លោក​បន្តថា តាមរយៈ​ស្មារតី និង​ឆន្ទៈ​ក្នុង​ដំណើរការ​ផ្សះផ្សា បង្រួបបង្រួម​ជាតិខ្មែរ របស់​ឥស្សរជន​ទាំងពីរ​រូប​គឺ​ពិតជា បានផ្តល់​នូវ​មេរៀន និង​គុណ​តម្លៃ​ដ៏​សំខាន់​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​ដើម្បី​ស្វែងយល់​ពី​តម្លៃ នៃ​សុខសន្តិភាព និង​សមិទ្ធផល​នានា​ដែល​កើតចេញ​ការអភិវឌ្ឍ​ឥតឈប់ឈរ​មកទល់​ពេលបច្ចុប្បន្ន​បន្តទៅ​ថ្ងៃ​អនាគត​។​
​ជាក់ស្តែង ធនប័ត្រ​អនុស្សាវរីយ៍ ៣០០០០​រៀល ដែលមាន​រំលេច​ឡើង​នូវ​ព្រះឆាយាល័ក្ខណ៍​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេច​តេ​ជោ ហ៊ុនសែន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ចរាចរ​និង​ប្រើប្រាស់​ជា ផ្លូវការ ក្នុងឱកាស​អបអរ​ខួប​៣០​ឆ្នាំ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខួប​៣០​ឆ្នាំ នៃ​ការយាង​និវត្តន៍​របស់ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​នាពេល​ថ្មីៗ​នេះ​គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការដឹងគុណ និង​ចងចាំ​ជានិច្ច​ចំពោះ​បេសកកម្ម​ដ៏​ថ្លៃថ្លា​ក្នុងការ​ទាមទារ និង​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​ក្រោម​ការ ដឹកនាំ​របស់​ឥរ​ស្សជន​ទាំងពីរ​៕


ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner