កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ និងដកហូតបានម៉ូតូជនរងគ្រោះមកវិញ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូ HONDA BEAT ១គ្រឿង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ២៣ នៅចំណុចបន្ទប់ជួលផ្លូវ៩០៧ ក្រុមទី ៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានម៉ូតូជនរងគ្រោះមកវិញ។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ រឿង សុខពនឺ្ល ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខែ្មរមុខរបរ អ្នកដឹកអីវ៉ាន់អនឡាញ មានទីលំនៅផ្ទះជួល សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។ ចំណែកឯ ជនសង្ស័យឈ្មោះ សួស តូនី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលក្រុម២ ផ្លូវរថភើ្លង ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន ) អវិជ្ជមានកូវីត១៩ ។ សំភារៈ ដក ហូតបានរួមមាន៖ ដែកសំប៉ែតចុងស្រួចចំនួន០២, ម៉ូតូ០១គ្រឿងម៉ាក HONDA.BEAT ពណ៍ក្រហមលាយសរ (សេរី019) សា្លកលេខភ្នំពេញ1IK7542 (របស់ជនរងគ្រោះ) បានប្រគល់ជូនម្ចាស់វិញ ។

មន្ត្រីនគរបាលខណ្ឌ បានបន្តថា នៅថ្ងៃខែឆ្នាំ ខាងលើ ជនរងគ្រោះ បានទុកម៉ូតូនៅមុខបន្ទប់ជួលមិត្តភក្រ័នៅចំណុចកេីតហេតុខាងលេី ក៏ដើរចេញពីបន្ទប់ជួលស្រាប់តែមានជនសង្ស័យមា្នក់បានជិះម៉ូតូចេញពីមុខបន្ទប់ ដែលជនរងគ្រោះចតទុកមុខបន្ទប់ជួល ឃើញក៍ស្រែកចោរៗ ផ្អើលអ្នកជិតខាងជួយដេញ ក៏ជួបកំលាំងល្បាតប៉ុសិ្តអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ០១នាក់យកមកប៉ុសិ្តនគរបាលទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយប៊ុនធី និងវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner