តារាឆ្នើមរបស់ Bayern Munich ម្នាក់អាចទៅចូលរួមជាមួយ Man City

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich អាចនឹងទៅកាន់ Manchester City នេះបើយោងតាមភ្នាក់ងារដោះដូរកីឡាករ Pini Zahavi ។
Man City ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ 33 ឆ្នាំចាប់តាំងពីរូបគេបានបង្ហាញពីបំណង ក្នុងការចាកចេញពី Bayern នៅរដូវក្តៅនេះ។ ភ្នាក់ងាររបស់គេ Zahavi បានប្រាប់ Sport Bild ថា Etihad គឺជា “ទិសដៅដែលអាចធ្វើទៅបាន” សម្រាប់ Lewandowski ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Pep Guardiola នឹងត្រូវទប់ទល់នឹងការប្រកួតប្រជែងដ៏តឹងតែងពីគូប្រជែងក្នុងក្របខ័ណ្ឌ Premier League គឺក្រុមChelsea ដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិប៉ូឡូញផងដែរ។
ម្ចាស់ជើងឯកអឺរ៉ុបពីមុនបានទាក់ទងជាមួយ Zahavi អំពីការចុះហត្ថលេខាលើ Lewandowski ។
សូមជម្រាប់ជូនថា ខ្សែប្រយុទ្ធដ៏មុតស្រួច Lewandowski’s ស៊ុតបញ្ចូលទីបាន 48 គ្រាប់ក្នុង 40 ប្រកួតនៅក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន។ ហើយទទួលបានពានរង្វាន់ស្បែកជើងមាសអឺរ៉ុប Lewandowski’s ក៏ស្ថិតក្នុងចំណោមកីឡាករជួរមុខ ប្រជែងពានរង្វាន់ Ballon d’Or ឆ្នាំនេះផងដែរ៕
ប្រភព ៖ The Sun

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner