កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃនេះកាលពី ៣០ឆ្នាំ មុន

គិតមកដល់ឆ្នាំ២០២១ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានអាយុកាល៣០ឆ្នាំ ហើយ។ កម្ពុជាក៏បានឆ្លងកាត់ការលំបាក ឧបសគ្គរាប់រយជំពូកទម្រាំទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរុងរឿងដល់ពេលបច្ចុប្បន្ននេះ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះវររាជបិតាបង្រួបបង្រួមជាតិ ដែលបានដឹកនាំចរចាខ្មែរគ្រប់ភាគីរហូតឈានដល់ការបង្កើតបាននូវកិច្ចព្រមព្រៀងនេះឡើង នៅថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ក្រោមព្រះរាជតម្រិះតម្កល់ផលប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជាជាធំនៅគ្រប់កាលៈទេសៈ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានបញ្ចប់ដោយផ្លែផ្កា និងជោគជ័យបំផុត ក្រោមវត្តមានព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភាគីបារំាង ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដោយប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

បើទោះបីមានកិច្ចព្រមទីក្រុងប៉ារីសក្តី ក៏សង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្ត ដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)។ ជាហេតុធ្វើឱ្យកម្ពុជាបន្ដរស់នៅរួមគ្នាក្រោមដំបូលមួយ មានពីរផ្នែក ដោយមួយផ្នែកដឹកនាំដោយរាជរដ្ឋាភិបាល ដែលកើតពីការបោះឆ្នោតដោយហត្ថលេខីបីភាគី និងម្ខាងទៀត គឺបន្តរស់នៅក្រោមការដឹកនាំមួយរបស់ខ្មែរក្រហម ដែលមានទាំងអង្គការចាត់តាំងនយោបាយ កងទ័ព ប្រជាជន មួយក្រុមផ្សេងទៀត ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដណ្តើមបានភាពឈ្នះ និងវាយកម្ទេចអង្គការចាត់តាំងខ្មែរក្រហមទាំងអស់ ដោយមិនអស់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ក្រោមការផ្សះផ្សា ការបង្រួបបង្រួមជាតិមួយ។ នយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ការពង្រឹងនីតិរដ្ឋ និងសន្ដិសុខគតិយុត្ដ ដែលគ្មាននរណាអាចនឹកស្មានដល់ថា សង្រ្គាមស៊ីវិលមួយ ដែលអូសបន្លាយតាំងតែពីដើមឆ្នាំ១៩៧០ អាចដួលរលំដោយជោគជ័យ ដោយគ្មានពលិកម្មជិវិតមនុស្សបែបនេះទេ៕

#កិច្ចព្រមព្រៀងសន្ដិភាព #ទីក្រុងប៉ារីស #សន្ដិភាព #ព្រះរាជាណាចក្រកម្ពុជា #ខួប៣០ឆ្នាំ

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner