កិច្ចប្រជុំជាន់ខ្ពស់ដែលរៀបចំដោយនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ

(ភ្នំពេញ):កាលពីពេលថ្មីៗ នេះ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដែលរៀបចំដោយ នាយកដ្ឋាន អាស៊ី ប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ស្តីអំពីទស្សន
វិស័យសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ មានគោលបំណងផ្តល់វេទិកា សម្រាប់មន្ត្រីជាន់ខ្ពស់ មូលនិធិរូបិយវត្ថុអន្តរជាតិ និងថ្នាក់ទេសា
ភិបាលរង ឬអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅតំបន់ អាស៊ី ប៉ាស៊ីហ្វិក ចូលរួមពិភាក្សាអំពី ទស្សនវិស័យសេដ្ឋកិច្ច ក្នុងតំបន់, បញ្ហាប្រឈម និងនយោបាយឆ្លើយតប ជាពិសេស ក្នុងបរិការណ៍ នៃជំងឺកូវីដ-១៩។
លោកជំទាវ ទេសាភិបាលរង ក៏បានមានមតិចូលរួមក្នុងអង្គប្រជុំ ដោយជម្រាបជូនអំពីវឌ្ឍនភាព នៃការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់អេឡិចត្រូនិក នៅកម្ពុជា ក្នុងនោះមានការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបាគង ដែលបានរួមចំណែកបង្កើនប្រសិទ្ធភាព និងភាពងាយស្រួល ក្នុងការទូទាត់, ជំរុញបរិយាបន្នហិរញ្ញវត្ថុ, ពង្រឹងការប្រើប្រាស់ប្រា-
ក់រៀល និងតភ្ជាប់បណ្តាញទូទាត់ ឆ្លងព្រំដែន ជាមួយប្រទេសក្នុងតំបន់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner