ដោយមើលឃើញពីសកត្តានុពលសេដ្ឋកិច្ច និងបរិកានៃជំងឺ កូវីដ១៩ មានធូរស្រាលមានក្រុមហ៊ុនជាច្រើន បានមកសុំចុះបញ្ជីវិនិយោគនៅកម្ពុជា

(ភ្នំពេញ):ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លើយ
តប តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នឹងបានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-TREND APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣២៣ និងលេខ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៨កន្លែង។
២- BLINGTEX (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៩កន្លែង។
៣-EPIC INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។
៤-SMART SHINE GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ពាន់ ២១៩កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
៥- “Jayee Furniture (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុងស្បែក គ្រឿងសាឡុងឈើ និងកេះកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ,មានទុនវិនិយោគប្រមាណ ១,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥០កន្លែង។
៦-“Starray Lighting (Cambodia) Enterprise Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ដែលមានទីតាំងវិនិយោគស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៧០០កន្លែង។
៧- “RMKH Glove (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិត ស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៨០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៧៨០កន្លែង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner