រថយន្តហុីយ៉ាន់ដាយដឹកទំនិញបេីកកិនចំក្បាលបុរសម្នាក់ស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រឡប់ទៅផ្ទះ ហេីយសង្ស័យរអិលដួលចូលក្រោមកង់រថយន្តហុីយ៉ាន់ដាយកិនចំក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីពេលរសៀល ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយក្បែរនឹងស្តុបផ្សារដីហុយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  សពជនរងគ្រោះមានឈ្មោះ សៀក និល ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ព្រៃវែង 1R-5758 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុសង្ស័យរអិលនិងចិញ្ចឹមថ្នល់បណ្តាលឲ្យដួល ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3D-9393 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ សង្ស័យតែកុងរថយន្តមើលមិនឃើញជនរងគ្រោះដែលធ្វើដំណើរនៅពីខាងមុខក៏កិនចំក្បាលជនរងគ្រោះពេញពេញទំហឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ  ភ្លាមនោះប្រជាពលរដ្ឋបានឃាត់ខ្លួនតៃកុងរថយន្តប្រគល់ឲ្យសមត្ថកិច្ចយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំប្រគល់ឲ្យខាងសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញបន្ត។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចុះដល់ទីតាំងកន្លែងកើតហេតុនិងរាយការបន្តទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុករងចាំការដោះស្រាយបន្ត  ចំណែកសពជនរងគ្រោះក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner