មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសប្បុរសជនបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារ នៅស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងអាជ្ញាធរដែនដីឃុំភូមិ នាំយកអំណោយរបស់ លោក ប្រេត ម៉ាដឺលែន និង លោក សួន សំរ៉េណូ ប្រធាន និងជានាយកប្រតិបត្តិអង្គការរ៉ុកហ្វោនដេសិនខេមបូឌា ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២៥០គ្រួសារ នៅឃុំរុងរឿង និងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ លោក សួន សំរ៉េណូ និងសហការីទាំងអស់ដែលមានចិត្តសប្បុរសធម៌ ក្នុងការរួមចំណែកជាមួយ ដ្ឋាភិបាល ជួយសម្រាលទុកលំបាករបស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋទាំង ២៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២០គីឡូក្រាម មីជាតិចំនួន ១កេស និងត្រីខកំប៉ុងចំនួន ១យួរ ៕
ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner