លោក ជា ឈុន ត្រូវបានសម្រេចកែសម្រួលផ្លាស់ប្ដូរមុខងា ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទួត

ព្រះវិហារ ៖ ការសម្រេចកែសម្រួលនេះ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំពិគ្រោះពិភាក្សាជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ ក្នុងស្រុកជាំក្សាន្ត សម្រាប់ដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតស្ទាបស្ទង់មតិ នៅទួល៤២ ។

ពិធីនេះរៀបចំឡើង ក្រោមវត្តមានឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត និងឯកឧត្តម លី ដារ៉ារិទ្ធ សមាជិកអចិន្ត្រៃយ៍គណៈបក្សប្រជាជនខេត្តព្រះវិហារ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្តម ស្រី ឌឹក បានលើកឡើងថា យោងតាមសេចក្តីសម្រេចលេខ ៣៥ ចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលសមាសភាពក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋាន ក្រុង ស្រុក ត្រូវបានសម្រេចកែសម្រួលលោក ជា ឈុន ពីអនុប្រធាន មកជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទួត ៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner