គោលនយោបាយ “ឈ្នះ-ឈ្នះ” គឺជាស្នូល និងជាឧបករណ៍ដ៏សំខាន់បំផុតនៃទស្សនវិជ្ជាសន្តិភាពរបស់យើង

អត្ថបទដោយ៖
AMS OneMinute

ខ្ញុំនៅចងចាំថា កាលពី៣០ឆ្នាំមុន នៅក្នុងដំណាក់កាលនៃការចរចាក្រោមការដឹកនាំផ្ទាល់ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានបញ្ហាច្រើនណាស់ដែលលេចឡើង។ ប៉ុន្តែបញ្ហាដែលចោទធំជាងគេ គឺដំណោះស្រាយលើទិដ្ឋភាពយោធា ដែលពិបាកឈានដល់កិច្ចព្រមព្រៀង។

នៅក្នុងកិច្ចដំណើរការទាំងអស់នេះ គោលនយោបាយ “ឈ្នះ-ឈ្នះ” គឺជាស្នូល និងជាឧបករណ៍ដ៏សំខាន់បំផុតនៃទស្សនវិជ្ជាសន្តិភាពរបស់យើង ហើយក៏ជាមេរៀនដ៏សំខាន់ ដែលកម្ពុជាដកស្រង់បានពីការសាកល្បង និងការតស៊ូយ៉ាងប្តូរផ្តាច់អស់រយៈពេលជាច្រើនទសវត្ស ដើម្បីសម្រេចបាននូវសន្តិភាព និងភាពសុខក្សេមក្សាន្តយ៉ាងពេញលេញនាពេលបច្ចុប្បន្ននេះ។

✍🏽 Tea Banh

ads banner