វៀតណាម​វិជ្ជមាន​កូ​វី​ដ​ ​ជាង​៤​ពាន់​នាក់​ទៀត​ ​និង​ស្លាប់​៥​៣​នាក់​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៤​,​០​៤​៥​ករណី​បន្ថែម​ទៀត​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​តុលា​ម្សិលមិញ​។​ ​ក្នុងចំណោម​ករណី​ខាងលើ​ ​មាន​១​៧​ករណី​ជា​ករណី​នាំចូល​ ​ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​ខណៈ​ទីក្រុង​ហូ​ជី​មិញ​ដែល​ជា​ចំណុច​កណ្តាល​ ​នៃ​ការ​ផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​បាន​រ៉ាប់រង​ករណី​ឆ្លង​ថ្មី​តែឯង​រហូតដល់​៩​៦​៦​នាក់​។​

​ក្រសួងសុខាភិបាល​វៀតណាម​ក៏បាន​ប្រកាស​ពី​ករណី​អ្នក​ស្លាប់​ថ្មី​ ​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​ចំនួន​៥​៣​នាក់​បន្ថែម​ទៀត​ផង​ដែរ​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​វៀតណាម​មាន​ករណី​កូ​វី​ដ​-​១​៩​ ​៨​៨​៨​,​៩​៤​០​នាក់​ ​ក្នុង​នោះ​ ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​ ​៨​០​៥​,​៩​៧​៨​នាក់​ ​ចំណែក​ចំនួន​អ្នក​ស្លាប់​សរុប​ចំនួន​ ​២​១​,​៦​៧​៣​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner