ស្នងការនគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនអ្នកញៀនល្បែង ៣នាក់ និងរឹបអូសវត្ថុតាងបទល្មើស ជាច្រើនប្រភេទ បញ្ជូនទៅតុលាការ

អត្ថបទដោយ៖
ធី ដា

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យញៀនល្បែងជល់មាន់ ៣នាក់ បានរងការឃាត់ខ្លួន ព្រមទាំងវត្ថុតាងបទល្មើស ដែលបម្រើឲ្យការប្រព្រឹត្តល្បែងស៊ីសង ត្រូវបានបង្ក្រាប និងរឹបអូសពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០២១ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

យោងរបាយការណ៍របស់ ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានបង្ហាញថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់)នោះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ ពិត លក្ខណៈ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ២- ស៊ុន សុគន្ធ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង ៣- សួន ឆៃឡា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ កម្លាំងនគរបាលជំនាញក៏បានចាប់យកវត្ថុតាងរួមមាន ម៉ូតូ ១១គ្រឿង ,មាន់ជល់ ១ក្បាល ,ខ្នាយមាន់ ១គូ, កន្រ្តកដាក់មាន់ ៨កន្រ្តក និងរបាំងកញ្ចក់ជល់មាន់ចំនួន ១ ថែមទៀតផង ។ ក្រោយការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នោះ ជនសង្ស័យទាំង ៣នាក់ ព្រមទាំងវត្ថុតាងបទល្មើសត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងនៅខណៈនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿង ពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner