ឯកឧត្តម សៅ សារឿន អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់ផ្លូវលំ នៅក្នុងឃុំវ៉ារិន

សៀមរាប ៖ កម្លាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដែលស្ថិតនៅជិតនិងគៀកជាមួយប្រជាពលរដ្ឋត្រូវដឹងអំពីសុខទុក្ខនិងកង្វះខាត ព្រមទាំងតម្រូវការរបស់ពួកគាត់។ នេះជាប្រសាសន៍ លើកឡើងរបស់ ឯកឧត្ដម សៅ សារឿន សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកវ៉ារិន និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលជុះជួយឃុំវ៉ារិន ខេត្តសៀមរាប ក្នុងឱកាសដែលឯកឧត្តមដឹកនាំ សមាជិកក្រុមការងារចុះជួយមូលដ្ឋានដើម្បីចុះ ពិនិត្យមើលដោយផ្ទាល់ស្ថានភាពជំនន់ទឹកភ្លៀង ។

លោក ឈយ អឿន មេឃុំវ៉ារិន បានឱ្យដឹង អំពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ និងពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងខែតុលា ឆ្នាំ២០២១នេះ ឃុំវ៉ារិនមានផលប៉ះពាល ជំនន់ដោយទឹកភ្លៀង ក្នុងរដូវវស្សាបានជន់លិចផ្លូវក្រាលគ្រោះក្រហមពីភូមិវ៉ារិន ទៅភូមិនេល នៅចំណុចអូរធំ ហូរលិចផ្លូវប្រវែង ១០០ម៉ែត្រ ហូរកាត់ផ្តាច់ ២កន្លែង មួយកន្លែងប្រវែង ៧ម៉ែត្រ ជា គម្រោង ថវិកា ឃុំ ។ ផ្លូវក្រាលគ្រោះក្រហម ១ខ្សែទៀតក្នុងភូមិគោកស្រុក ជន់លិចប្រវែង ៥០ម៉ែត្រ ដាច់ផ្លូវ ៥ម៉ែត្រ ជាផ្លូវគំរោងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ។ ផ្លូវដីស នៅភូមិជប់ម្លូរ ដាច់ ៤កន្លែង ១កន្លែងៗប្រវែង ១៥ម៉ែត្រ ដែលធ្វើដោយថវិកាសហគន៍។

ផ្លូវដីស នៅភូមិអូរត្រាច ដាច់ ៥កន្លែង ១កន្លែងៗ១៤ ម៉ែត្រ ដែលធ្វើដោយថវិកា សហគមន៍ និងពីថវិកាឯកឧត្តមប្រធានក្រុមការងារអំឡុងឆ្នាំ២០១៨ ។ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាលផលដំណាំកសិកម្មមានចំការដំឡូងរបស់ប្រជាពលរដ្ឋចំនួន ២៥០ហិតា និងមិនមានជន់លិចដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋយើងឡើយ ។
ឯកឧត្ដម សៅ សារឿន បានផ្លែងនូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ ដែលបានរួបរួមសហការគ្នាថែរក្សាសណ្តាប់ធ្នាប់ព្រមទាំងដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋពិសេសស្ថិតក្នុងប្រទេសជាតិកំពង់មានវិបត្តិកូវី១៩ ដែកជាអំរែកដ៏ធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាលបន្ទាប់ពីទទួលរងគ្រោះទឹកជំនន់ដោយទឹកភ្លៀងកន្លងមក។

ឯកឧត្ដម សៅ សារឿន បានជម្រុញឲ្យក្រុមការងារជំនាញបន្ទាប់ពីទឹកជំនន់បានស្រកទៅ ត្រូវសិក្សាដកបទពិសោធន៍ធ្វើជាគំរោងជួសជុលស្តារផ្លូវ ដែលទឹកហូរ កាត់ផ្តាច់ធ្វើទៅតាមជំនាញឯកទេស ធ្វើយ៉ាងណាឲ្យមានគុណភាព និងទុកជាសម្បត្តិ សាធារណៈ ។ ឯកឧត្តមប្រធានក្រុមការងារក៏បានឧបត្ថម្ភថវិកា មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងការជួសជុលផ្លូវមួយចំនួននៅក្នុងឃុំវ៉ារិននេះផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner