តម្លៃរូបិយប័ណ្ណលីរ៉ារបស់តួកគីធៀបនឹងដុល្លារអាមេរិកបានធ្លាក់ ដល់កម្រិតទាបបំផុតគឺ ១,៦ ភាគរយ

អត្ថបទដោយ៖
AMS OneMinute

តម្លៃរូបិយប័ណ្ណលីរ៉ារបស់តួកគីធៀបនឹងដុល្លារអាមេរិកបានធ្លាក់ ដល់កម្រិតទាបបំផុតគឺ ១,៦ ភាគរយ បន្ទាប់ពីលោកប្រធានាធិបតី Reception Tayyip Erdogan ចេញវិធានការណ៍ឱ្យបណ្ដេញឯកអគ្គរដ្ឋទូតអាមេរិក និងប្រទេសលោកខាងលិចចំនួន៩ផ្សេងទៀត បន្ទាប់ពីពួកគេបានទាមទារដោះលែងសកម្មជនម្នាក់។

រូបិយប័ណ្ណនេះមានភាពទន់ខ្សោយកាលពីសប្តាហ៍មុន បន្ទាប់ពីធនាគារកណ្តាលតួកគីបានសម្រេចកាត់បន្ថយអត្រាការប្រាក់ចំនួន ២ ភាគរយ បើទោះបីជាមានការកើនឡើងអតិផរណាក៏ដោយ។ សេដ្ឋកិច្ចវិទូ និងសមាជិកបក្សប្រឆាំង បានរិះគន់សកម្មភាពយ៉ាងខ្លាំង ខណៈពេលដែលប្រទេសប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។

ប្រភព៖ Reuters

ads banner