កិច្ចប្រជុំរបស់គណៈកម្មការ សម្របសម្រួលត្រីភាគី ប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៅកន្លែងធ្វើការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ គណៈកម្មការសម្របសម្រួលត្រីភាគី ប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៅកន្លែងធ្វើការ (TCC) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី២ ដើម្បីចែករំលែកលទ្ធផលការងារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ដោយមានការចូលរួមពី សមាជិក សមាជិកា ត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាលអង្គការសហជីព និងសមាគមនិយោជក។

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានTCC និងមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់នាំ និងមន្រ្តីពាក់ព័ន្ធនានា រួមទាំងអង្គការមួយចំនួន រួមមាន ILO, CWPD, CARE, KHANA, SIPAR,RHAC, FHI360 មានចំនួនសរុប ៣៣នាក់ ។


កិច្ចប្រជុំផ្តើមលើការផ្សព្វផ្សាយ ពីគោលដៅលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ រួមទាំងវឌ្ឍនភាពមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជា និងលទ្ធផលការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រចាំនព្វមាស (៩ខែ) និងទិលដៅការងារបន្ត ជាពិសេស ការជូនដំណឹង ពីការរៀបចំការលើកស្នើ សុំផ្តល់ប័ណ្ណសរសើរចំពោះសហគ្រាសគ្រឹះស្ថានណា ដែលអនុវត្តបានល្អ តាមប្រកាសលេខ០៨៦ និងប្រកាស១៩៤ ព្រមទាំងគ្រឿងញៀន សេចក្តីជូនដំណឹង ០០៨ សម្រាប់ប្រចាំឆ្នាំ២០២១។ ចំពោះលក្ខខណ្ឌលើកសរសើរ៖

១.មានគណៈកម្មការអេដស៍ និងគ្រឿងញៀន
២.មានគោលនយោបាយអេដស៍ និងគ្រឿងញៀន
៣.មានផែនការអប់រំផ្សព្វផ្សាយអេដស៍ និងគ្រឿងញៀននិងរបាយការណ៍លទ្ធផលការងារ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner