ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ការត្រាស់បង្គាប់តែងតាំងឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋសភាបានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលដល់ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយទទួលបានសំឡេងយល់ព្រមចំនួន១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner