អភិបាល ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ប្រាប់ឱ្យអាជ្ញាធរ និង អ្នកគ្រប់គ្រង ផ្សារឈូក រៀបចំសណ្តាប់ធ្នាប់ សន្តិសុខជូនពលរដ្ឋ និងអាជីវករ

កំពត ៖ ក្នុងដំណើរការចុះសំណេះ សំណាល និង សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារឈូក ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃ២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត បានប្រាប់ទៅអាជ្ញាធរស្រុក និងអ្នកគ្រប់គ្រងផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឱ្យបានល្អ ទាំងក្នុងផ្សារ និងខាងក្រៅ ជាពិសេសជុំវិញផ្សារ ដើម្បីបង្ករភាព ងាយស្រួលដល់ប្រជាពល រដ្ឋ ក្នុងការធ្វើដំណើរ និងមកទិញម្ហូបអាហារ និងទំនិញផ្សេងៗ ពិសេសបង្កលក្ខណៈ ល្អប្រសើរសម្រាប់ អាជីវករលក់ដូរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិបា លខេត្ត បានណែនាំដល់អ្នក គ្រប់គ្រងផ្សារ និង អាជ្ញាធរស្រុក មិនត្រូវយកថ្លៃភាស៊ីចំពោះចាស់ជរា និង ប្រជាពលរដ្ឋ ដែលដាក់លក់តាមកញ្ច្រែង ល្អី តូចៗនោះទេ ហើយត្រូវធ្វើយ៉ាងណា សម្រួលទីតាំងឱ្យពួកគាត់លក់ដូរ បានល្អប្រសើរ។

ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រងផ្សារ និងអាជ្ញា ធរ ត្រូវធ្វើយ៉ាងណា រក្សាការពារ សន្តិសុខជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរឱ្យបានល្អ ដើម្បីជៀសវាងការបាត់ បង់ នូវទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ផ្សេងៗ បង្ករឱ្យមានភាព ភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាជីវករ។

ក្រៅពីនេះ ត្រូវរៀបចំប្រព័ន្ធខ្សែភ្លើងដែលមានភាពរញ៉េរញ៉ៃ កាត់ពីខាងលើដំបូលផ្សារឱ្យមានសណ្តាប់ធ្នាប់ និងសុវត្តិភាពឱ្យបានឆាប់បំផុត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner