សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី ប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ នៅសាលសន្និសីទបូកគោខេត្តកំពត សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសផ្ទេរមុខតំណែង ប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ។

យោងតាមសេចក្តីប្រកាស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ត្រូវបានទទួលមុខតំណែងថ្មីជាប្រធាគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពត ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានផ្ទេរភារកិច្ចទៅទទួលមុខតំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់។

មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងដោយផ្តោតសំខាន់ ទៅលើការដឹកនាំ នៅចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈរបស់គណបក្ស កម្មវិធីនយោបាយ គោលការណ៍គោលនយោបាយ និង សេចក្តីសម្រេចរបស់គណបក្ស ច្បាប់របស់រដ្ឋ ដោយចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាព ដឹកនាំ បុគ្គលក្នុងភាពទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន ។ ការដឹកនាំល្អ គឺមានអាកប្បកិរិយា ពាក្យសម្តី សុភាពរាបសារ មានចាស់ទុំខាងនយោបាយ តែត្រូវម៉ឺងម៉ាត់ មានគោលជំហរច្បាស់លាស់។ អ្នកដឹកនាំត្រូវធ្វើភាព ជាគម្រូដល់អ្នកដែលនៅក្រោមការ ដឹកនាំរបស់យើង ក្នុងនោះគម្រូ អនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាព រស់នៅ ក្នុងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ។

សម្តេចសេនាភក្តី បានបន្ថែមថា ការដឹកនាំល្អត្រូវគោរព និងអនុវត្តន៍ ឱ្យបានត្រឹមត្រូវ ស្តីពីរបបធ្វើការងារ របស់គណបក្ស នោះគឺប្រជុំសន្និបាត ការចុះមូលដ្ឋាន ការត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា មិនត្រូវមើលរំលងរាល់ការងារដែលត្រូវអនុវត្តឱ្យសោះ។ សម្តេចក៏បានផ្តាំផ្ញើ ឱ្យជំរុញដល់សមាជិក សមាជិកា របស់គណបក្ស ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណ ដល់អ្នកដែលគ្រប់អាយុបោះឆ្នោត ដើម្បីឈានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ៕ អ៊ួង វុឹង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner