ក្រុមការងារអង្គការ អេស៊ីធី ប្រជុំជាមួយក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាព ក្នុងសរសេរ និងផ្សព្វផ្សាយព័ត៌មាន មានក្រមសីលធម៌វិជ្ជាជីវៈ

កំពង់ឆ្នាំង ៖ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ACT នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នៅ ក្នុងទីតាំងអាហារដ្ឋាន ចំការលាភ ក្រុងកំពង់
ឆ្នាំង បានបើកកិច្ចប្រជុំជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងខេត្តកំពង់ឆ្នាំងចំនួន ៧ស្ថាប័ន ដើម្បីជួយពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការសរសេរ និង ផ្សព្វផ្សាយព័ត៌មានស្របតាមក្រម សីលធម៌ វិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ។

នៅក្នុងកិច្ចប្រជុំខាងលើនេះក្រុមអ្នកសារព័ត៌មាន តាមស្ថាប័ននីមួយៗលើកឡើ ងអំពីការសរសេរនិងការផ្សព្វផ្សាយព័ត៌មានកន្លងមកដែលមានបញ្ហាប្រឈម ដើម្បីឲ្យក្រុមអង្គការACT ជួយណែនាំ និងដោះស្រាយ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការសរសេរនិងផ្សព្វផ្សាយព័ត៌មានស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងស្របតាម ច្បាប់ស្ដីពីសារពត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងកិច្ចប្រជុំនេះ លោក ហង្ស ចក្រា ប្រធានសមាគមន៍សេរីភាពអ្នកសារព័ត៌មានកម្ពុជា និងជាស្ថាបនិក ACT និងក៏ជាអ្នកសារព័ត៌មានជើងចាស់ម្នាក់ បានលើកឡើងថា អ្នកសារព័ត៌មានគឺជាព្រាបនាំសារម្នាក់ ដែលមានតួនាទីសរសេររាយការណ៍ និងផ្សព្វផ្សាយនៅព័ត៌មាន អំពីហេតុការណ៍ សភាពការណ៍ និងព្រឹត្តិការណ៍នានាដែលកើតឡើងនៅក្នុងសង្គម នៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹង ក៏ដូចជាប្រមុខរាជ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ជួយដោះស្រាយ បាតុភាពផ្សេងៗ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយមានសុខសន្តិភាព។

លោក ហង្ស ចក្រា បានបន្តថា ដើម្បីឲ្យខ្លួនយើងជាអ្នកសារព័ត៌មាន មានកិត្តិយស និងមានតម្លៃនៅក្នុងសង្គមជាតិ យើងត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន នឹងត្រូវប្រតិបត្តិតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។ ជាមួយគ្នានេះដែរក្នុងការសរសេរព័ត៌មាន ត្រូវធ្វើត្រឹមតែជាអ្នកសារព័ត៌មានកុំធ្វើជាសមត្ថកិច្ចផង និងជាតុលាការផង ហើយត្រូវចងចាំ អនុសាសន៍សម្ដេចតេជោបានលើកឡើងថា សូមកុំរំលោភសិទ្ធិអ្នកដទៃ និងសូមកុំបំភ្លៃការពិត ។

លោកស្រី ស្រី សុធាវីនាយិកាអង្គការ ACT បានអរគុណដល់ក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងដែលបានចូលរួមសរសេរព័ត៌មានកន្លងមកប្រកបដោយវិជ្ជាជីវៈ ដើម្បីឆ្លុះ បញ្ចាំងអំពីសភាពការណ៍ទូទៅនៅ ក្នុងសង្គមជាតិ ជូនមហាជនបាន ដឹងឮ និងដើម្បីឲ្យស្ថាប័នពាក់ព័ន្ធនានាជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងសង្គមជាតិ ឲ្យទទួលបានសុខសន្តិភាព ។

លោកស្រីនាយិកា ACT ក៏បានបញ្ជាក់ឲ្យដឹងថា ក្នុងទិសដៅខាងមុខ ACT និងបង្កើនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីជួយពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មានផ្សេងៗទៀត ឱ្យមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុងការសរសេរព័ត៌មាន រួមគ្នាជួយដោះស្រាយទំនាស់ និងបញ្ចប់
ទំនាស់ក្រៅប្រព័ន្ធតុលាការ និងផ្សព្វផ្សាយព័ត៌មាន ជូនដល់មហាជន ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner