ប្រធាន គ.ជ.ប ចុះពិនិត្យទីតាំងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ តាមបណ្ដាសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ គ.ជ.ប ចុះពិនិត្យទីតាំងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅតាមបណ្ដាសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានរយៈពេល១៤ថ្ងៃហើយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដោយមានប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១៤៧,៥៧៥នាក់។

ជាមួយគ្នានេះ រយៈពេល ១៤ថ្ងៃនេះដែរ ក៏មានពលរដ្ឋដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៨៨,២៦២នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៤២,៥០២នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៤៦,០២១នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner