អភិបាលខេត្តបន្ទាយមានជ័យ ស្នើរឱ្យមន្ត្រីមន្ទីរគ្រប់ជំនាញ អនុវត្តតាមច្បាប់ ដោយមិនអនុវត្តបំពាន ឬរំលោភយកដីណីផ្លូវប្រើប្រាស់

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមានប្រសាសន៍ថាដើម្បីជាប្រយោជន៍សាធារណៈនាពេលបច្ចុប្បន្ននិងពេលអនាគត់ ការរៀបចំដែនដី ពិតជាមានសារៈសំខាន់ណាស់ដល់អ្នកជំនាន់ ក្រោយដែលធ្វើឱ្យទីប្រជុំមានសោភ័ណភាពប្រកបដោយបរិស្ថានល្អស្របតាមកំណើនសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ដែលមានប្រមុខដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូចច្នេះការទុកចំណីផ្លូវទៅតាមអនុក្រិត្យលេខ១៩៧ អនក្រ.បកចុះថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១៩ ស្ដីពីការគ្រប់គ្រងដីចំណីផ្លូវជាតិនិងដីចំណីផ្លូវរថភ្លើង នៃព្រះរាជាណាចក្រកម្ពុជា និង អនុក្រិត្យលេខ ៩៨អនក្រ.បកចុះថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ សូមឱ្យមន្ត្រីមន្ទីរគ្រប់ជំនាញអនុវត្តអោយបានម៉ត់ចត់ ដោយមិនអនុវត្តបំពានឬរំលោភយកដីណីផ្លូវប្រើប្រាស់ឡើយ។

ឯកឧត្ដម អ៊ុ រាត្រី ថ្លែងដូចច្នេះក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យសម្រេចលើការកំណត់ដីចំណីផ្លូវ និងផ្លូវរថភ្លើងស្ថិតក្នុងតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធនៅក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ ។

ក្រោយកិច្ចពិភាក្សាអង្គប្រជុំបានសម្រេច សិក្សាស្រង់ទិន្នន័យផលប៉ះពាល់ក្នុងទីប្រជុំជន់ក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកព្រះនេតព្រះ មង្គលបុរី ដែលជាក្រុងស្រុកដែលមានខ្សែរផ្លូវជាតិលេខ៥ លេខ៦ និងខ្សែរផ្លូវរថភ្លើង ហើយកោះអញ្ជើញពលរដ្ឋដែលមានទីលំនៅប៉ះពាល់ដីចំណីផ្លូវមកផ្សព្វផ្សាយពីច្បាប់ដើម្បីឱ្យពួកគាត់ចូលរួមអនុវត្តតាម ដើម្បីជាប្រយោសាធារណៈ ៕ ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner