រថយន្ត Ford បើកបុកម៉ូតូ ៣គ្រឿងបណ្ដាលឱ្យរងរបួសធ្ងន់ ៣នាក់ និងស្លាប់ម្នាក់

កំពត ៖ ថ្ងៃទី២៧ តុលា ២០២១ វេលាម៉ោង១៣និង១០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកនៅចំណុចខាងលិចផ្សារឡឥដ្ឋចំងាយ ១០ម៉ែត្រស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងម៉ូតូមានទិសដៅផ្ទុយគ្នា ។ អ្នកបើកបរថយន្តម៉ាក ford Raptor ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH 6289 មិនស្គាល់អត្តសញ្ញាណមានទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូចំនួន ០២គ្រឿង ។

ម៉ូតូម៉ាកC125ពណ៍ខ្មៅផលិត២០១០ ពាក់ស្លាកលេខភ្នំពេញ1AQ1062បើកបរដោយឈ្មោះ តន់ ជឿន ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតរងរបួសធ្ងន់(បាក់ជើងខាងស្ដាំ និងដាច់ម្រាមដៃស្ដាំ)បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ អ្នកបើកបរម៉ូតូC125ពណ៍ខ្មៅផលិតឆ្នាំ២០១៤ពាក់ស្លាកលេខភ្នំពេញ១CM8524ឈ្មោះ អា រីយ៉ាស់ភេទស្រីអាយុ៤៨ឆ្នាំរស់នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណភេទស្រីអាយុ១៣ឆ្នាំត្រូវជាកូនរងរបួសធ្ងន់(បាក់ជើងឆ្វេង)បញ្ជូនទៅមន្ទីរពេទ្យបង្អកខេត្តកំពត។

រថយន្តនៅល្បឿនបន្តមកបុក ម៉ូតូមួយគ្រឿងម៉ាកC125ពណ៍ខ្មៅផលិតឆ្នាំ២០១៥ពាក់ស្លាកលេខកំពត1J2739ឈប់ទិញម៉ាសនៅពីខាងត្បូងផ្លូវឈ្មោះភិន មុំភេទស្រីអាយុ៤៤ឆ្នាំរស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ម៉ូតូខូចខាតកម្រិតធ្ងន់ទាំងបីគ្រឿងនិងរថយន្តខូចខាតកម្រិតស្រាល ។ ក្រោយពីកើតហេតុអ្នក បើកបររថយន្តរត់គេចខ្លួនបាត់។ ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner