លោក ចូ បៃដិន ចូលរួមជាមួយមេដឹកនាំអាស៊ានថ្កោលទោសរបបយោធាមីយ៉ានម៉ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចូលរួមជាមួយមេដឹកនាំអាស៊ាន ក្នុងការថ្កោលទោសរបបយោធាមីយ៉ានម៉ា ខណៈដែលកិច្ចប្រជុំកំពូលក្នុងតំបន់បានបើកដោយគ្មានតំណាងមកពីមីយ៉ានម៉ា បន្ទាប់ពីមេដឹកនាំយោធាប្រទេសនេះ ត្រូវដកចេញពីកិច្ចប្រជុំនោះ ដោយសារតែមិនអើពើនឹងសំណើសន្តិភាព។
សេតវិមានបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលតាមអនឡាញជាមួយអាស៊ាន លោក ចូ បៃដិន បានបង្ហាញការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងប្រទេសមីយ៉ានម៉ា និងបានអំពាវនាវអោយយោធារបស់ប្រទេសនេះ ដោះលែងមនុស្សដែលត្រូវគេចាប់ឃុំខ្លួនដោយអយុត្តិធម៌។

សូមរំលឹកផងដែរថា កន្លងមកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក៏ធ្លាប់បានបញ្ជាក់ដែរថា ខ្លួននឹងទទួលឥស្សរជនមិនមែនអ្នកនយោបាយពីមីយ៉ានម៉ានៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែយោធាមីយ៉ានម៉ាបានបដិសេធនឹងសំណើនោះ ដោយនិយាយថា ខ្លួននឹងយល់ព្រមតាម ចំពោះតែការចូលរួមរបស់មេដឹកនាំ ឬក៏រដ្ឋមន្ត្រីរបស់ខ្លួនប៉ុណ្ណោះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner