ឯកឧត្តម សៅ សារឿន និងលោកជំទាវ នាំយក ម៉ាស់ ២០កេស ត្រីខ ៣កេស ថវិកាមួចំនួនផ្តល់ជូនអាជ្ញាធរភូមិ ឃុំវ៉ារិន មណ្ឌលសុខភាព សាលារៀន និងសាលាស្រុកវ៉ារិន ខេត្តសៀមរាប

ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជម្ងឺរាតត្បាតកូវីដ.១៩ (Covid-19) ប្រតិភូក្រុមការងារចុះជួយមូលដ្ឋានឃុំវ៉ារិន ដឹកនាំដោយ ឯកឧត្តម សៅ សារឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកវ៉ារិន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយឃុំវ៉ារិន ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំង សមាជិកក្រុមការងារជាច្រើនរូបទៀតបាននាំយកសម្ភារៈ ការពារកូវីដ.១៩ (Covid-19) រួមមាន ម៉ាស់ ២០កេស ត្រីខ ៣កេស ព្រមទាំងថវិកាមួចំនួនដើម្បីផ្តល់ជូនអាជ្ញាធរមូលដ្ឋានភូមិ ឃុំវ៉ារិន មណ្ឌលសុខភាព សាលារៀន និងសាលាស្រុកវ៉ារិន នាឱកាសនោះផងដែរ ។

ក្នុងរបាយការស្វាគមន៍របស់លោក ឈយ អឿន មេឃុំ វ៉ារិន ស្តីពីស្ថានភាពទូទៅក្នុងមូលដ្ឋាននិង ទន្ទឹមនឹងការរីករាលដាលនឹងទប់ស្កាត់មេរោគកូវី.១៩ (Covid-19) អាជ្ញាឃុំ វ៉ារិន បានអនុវត្តទៅតាមបទបញ្ជាករបស់គណៈបញ្ជាការឯកភាពខេត្ត សហភាពសហព័ន្ធយុវជនខេត្ត ស្រុក និង ឃុំវ៉ារិនយើងនេះក្នុងរយៈពេលកន្លងមកនេះ ដោយមានការឧបត្ថម្ភៈពីថ្នាក់ខេត្ត និងពីក្រុមការងារស្រុក កម្លាំងមូលដ្ឋានបានត្រៀមគ្រប់លក្ខណៈគ្រប់មធ្យោបាយ ព្រមទាំង សម្ភារៈក្នុងការចុះអប់រំផ្សព្វផ្សាយទៅតាមបណ្តាភូមិទាំង១១ ក្នុងឃុំវ៉ារិន ដើម្បីរក្សាការបានរាល់វិធានការពារនានា ទុបស្កាត់មិនឲ្យឆ្លងរាលដាលរបស់មេរោគកូវីដ.១៩ ទៅដល់ខ្នងផ្ទះ ប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យប្រជាជនយើងមានការយល់ដឹង អំពីវិធានការការពារផ្ទាល់ខ្លួននៅក្នុងសហគមន៍យើង ។

ឯកឧត្តម សៅ សារឿន និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរបានផ្តល់អំណោយជាម៉ាស់ដល់ភូមិទាំង១១ភូមិក្នុងឃុំវ៉ារិន ភូមិនីមួយៗទទួលបានម៉ាស់ ១កេស ថវិកា ១០ម៉ឺនរៀល ព្រមទាំងមណ្ឌលសុខភាព សាលារៀន សលាឃុំ និងសាលាស្រុក កម្លាំងនគរបាល និងកម្លាំងប្រជាការពារ ចំណាយសរុបថវិកាចំនួនជាង ៩លានរៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner