គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិត្រូវរាប់ថយក្រោយម្តងមួយថ្ងៃៗ ដើម្បីរំលឹកដល់ខ្លួនឯងអំការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ បានអំពាវនាវឲ្យគណៈកម្មការជំនាញគ្រប់ផ្នែក នៃគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងសហព័ន្ធកីឡាជាតិទាំងអស់ចាប់ពីពេលនេះតទៅត្រូវរាប់ថយក្រោយរំលឹកខ្លួនឯងជានិច្ចអំពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
អគ្គលេខាធិការរូបនេះ បានចេញសារអំពាវនាវបែបនេះ ខណៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅសល់តែជាង៥០០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលមកដល់។
ឯកឧត្តម អះអាងថា ការរំលឹកដល់គណៈកម្មាការជំនាញ និងសហព័ន្ធកីឡាជាតិអំពីការរាប់ថយក្រោយពីមួយថ្ងៃទៅមួយថ្ងៃនេះ គឺជាគោលបំណងដាស់តឿនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមខ្លួន ថាតើពីមួយថ្ងៃទៅមួយថ្ងៃធ្វើអ្វីបានខ្លះ ? ទទួលបានផលអ្វីខ្លះហើយ? តើមានចំណុចខ្វះខាត់អ្វីខ្លះត្រូវបំពេញបន្ថែមទៀត ? ដើម្បីឈានទៅសម្រេចជោគជ័យស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូង។
សូមបញ្ជាក់ថា រាប់ថយក្រោយគិតពីថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នៅសល់តែ៥៥៤ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះហើយ៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner