វៀតណាម​សម្រេច​ប្រើ​ ​P​f​i​z​e​r ​ចាក់​ឲ្យ​កុមារ​ ​ខែក្រោយ​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ជូន​ដល់​កុមារ​និង​យុវវ័យ​នឹង​ត្រូវ​ចាប់ផ្តើម​ ​នា​ខែក្រោយ​គឺ​ខែវិច្ឆិកា​ ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​នៅ​អាមេរិក​ ​P​f​i​z​e​r។

​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ N​guy​e​n ​Than​h​ ​Long​ ​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ ​កាលពី​ពេលថ្មីៗនេះ​ថា​ ​«​វ៉ាក់សាំង​ប្រភេទ​នេះ​មាន​សុវត្ថិភាព​ដល់​កុមារ​»​។​

​សូម​រម្លឹក​ថា​ ​ក្រសួងសុខាភិបាល​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​១​៤​ ​តុលា​ ​បាន​អនុម័ត​ឲ្យ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ​ដល់​កុមារ​ ​និង​យុវវ័យ​ចាប់ពី​ ​១​២​ដល់​១​៧​ឆ្នាំ​ ​ខណៈ​ដែល​វ័យ​ ​១​៦​ទៅ​១​៧​ឆ្នាំ​ ​គឺជា​ក្រុម​អាទិភាព​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner