ជនសង្ស័យប្រុសស្រីចំនួន ២នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់ត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបបាន និងកុំពង់បើកការស្រាវជ្រាវរកបក្ខពួកបន្តទៀត នៅក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង ៖ នៅវេលាម៉ោង២និង០០នាទីកាលពីរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែងចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ស្នងការរងនគរបាល គ្រឿងញៀនខេត្តកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ហ៊ុល វាសនា បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះថា សមត្ថកិច្ច
របស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២នាក់មានឈ្មោះដូចខាងក្រោម

១.ឈ្មោះ សាង ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ: កសិករ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

២.ឈ្មោះ ឆន ហេង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះ សមត្ថកិច្ចយើងបានធ្វើការដកហូត
វត្ថុតាង ថ្នាំញៀនចំនួន ២៨កញ្ចប់
(ធំ០៨កញ្ចប់) ទូរស័ព្ទ០១គ្រឿង កាំភ្លើងកែឆ្នៃ ចំនួន ០២ដើម ដាវ០១ដើម សម្ភារៈវិចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី២នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួ និងកំពង់បើកការស្រាវជ្រាវរកបក្ខពួកបន្ដទៀត ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner