រថយន្តហាយឡែនឌ័រមួយគ្រឿង បើកលឿនជ្រុលទៅបុករះរថយន្តពីរគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុករះរថយន្តពីរគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេង្គស៊ីធី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃេីញរថយន្តមួយគ្រឿង ម៉ាកកាមេរីឆ្លាម ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2L-9058 បានធ្វើដំតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំនុចកើតហេតុ បានបត់ឆ្វេងត្រលប់ក្រោយវិញ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7435 ធ្វើដំណើរមកពីក្រោយ ទិសដៅពីជើងទៅត្បូងស្រប់ទិសគ្នា ក្នុងល្បឿនលឿន ជាន់ហ្វាំងមិនស៊ី ក៏ជ្រុលបុករះគូទរថយន្តឆ្លាមពេញទំហឹង រួចរុញរថយន្តឆ្លាមទៅមុខបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AG -6691 បន្តរុញរថយន្តស៊ីណារ៉េចង្កូតឡើងទៅទើរលើសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាចរាចរណ៍ដួលរលើងដល់ដី បណ្តាលឱ្យរថយន្តទាំងបីគ្រឿងរងការខូចខាតយ៉ាងដំណំ។ តែសំណាងល្អនោះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ រថយន្តទាំងបីគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌជ្រោយចង្វារធ្វើការវាស់វែងយករថយន្តចេញ រួចសំរួលចរាចរណ៍កុំឲ្យមានការកក់ស្ទុះ និងបានស្ទួចយករថយន្តយកទៅរក្សាទុក្ខនៅអធិការដ្ឋានខណ្ឌ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner