ពលរដ្ឋ ១៥០គ្រួសារនៅក្រុងសិរីសោភ័ណដែលរងគ្រោះដោយទឹកជំនន់ ទទួលបានស្បៀងអាហារនិងសម្ភារៈប្រើប្រាស់

បន្ទាយមានជ័យ ៖ អំណោយស្បៀងអាហារនិងសម្ភារៈ ១៥០កញ្ចប់ត្រូវបានផ្ដល់ជូនដល់ពលរដ្ឋ ១៥០គ្រួសារនៅក្រុងសិរីសោភ័ណ ក្នុងអំឡុងដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ស្របក្នុងបរិបទជម្ងឺកូវីត១៩ នាព្រឹកថ្ងៃទី២៨ តុលា២០២១ ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាអធិបតី 

និងចូលរួមដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ប៉េង ពិសិដ្ឋ ប្រធានផ្នែកធនធានមនុស្ស តំណាងក្រុមហ៊ុន Total Energy , Cambodia …។
កម្មវិធីសប្បរសធម៌នេះធ្វើឡើងនៅស្ថានីយ៍ក្រុមហ៊ុនTotal Energy , Cambodia ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អំណោយផ្ដល់ជូនបងប្អូនទាំង ១៥០គ្រួសារ ដែលកំពុងជួបនូវការលំបាកផ្នែកជីវភាពដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ២យូរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូ ១ថង់ និងតង់ ១ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ ដែលបានជួយផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងនាពេលនេះ ហើយក្នុងការជួយឧបត្ថម្ភនូវអំណោយនាពេលនេះ គឺជាការចូលរួមចែករំលែកនូវទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕
ដោយ ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner