២៨ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. សហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រកាសឧបត្ថម្ភគម្រោងចំនួនបួន ដើម្បីគាំទ្រកំណើនបៃតង ការបង្កើតការងារ សេវាសង្គម និងការការពារធនធានធម្មជាតិ សម្រាប់សហគមន៍នេសាទក្នុងខេត្តចំនួន ១០ – កោះសន្តិភាព

២. កម្ពុជានឹងទទួលបានថាមពលប្រមាណ ៤៩៥មេហ្គាវ៉ាត់បន្ថែមពីរោងចក្រថាមពលសូឡាចំនួន ៧ ស្មើនឹង ២០% នៃការផ្គត់ផ្គង់ថាមពលសរុបត្រឹមឆ្នាំ ២០២៣ – ភ្នំពេញបុស្តិ៍

៣. ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិនៅកម្ពុជាមានចំនួនភូមិ ៩៧% ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញចែកចាយអគ្គិសនី និងលំនៅដ្ឋានចំនួនជាង ៨៤% ទទួលបានការភ្ជាប់បណ្តាញប្រើប្រាស់ – កម្ពុជាថ្មី

៤. ប៉ូលិសឡាវរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីន ៥៥លានគ្រាប់ និងជាង ១,៥តោនផ្សេងទៀត ដែលជាបរិមាណច្រើនបំផុត មិនធ្លាប់មាននៅតំបន់ត្រីកោណមាស និងជាការរឹបអូសបានថ្នាំញៀនមួយលើកច្រើនបំផុតនៅអាស៊ី – BBC

៥. បារាំងបានរឹបអូសកប៉ាល់នេសាទអង់គ្លេសមួយគ្រឿង ដែលនេសាទនៅក្នុងដែនទឹករបស់ខ្លួន ដោយគ្មានអាជ្ញាប័ណ្ណ ចំពេលប្រទេសទាំងពីរមានជម្លោះជុំវិញសិទ្ធិចូលទៅដែននេសាទ បន្ទាប់ពី Brexit – France24

ads banner