អង្គការសុខភាពពិភពលោក និងដៃគូជំនួយបង្ហាញផែនការមានទំហំទឹកប្រាក់ ២៣.៤ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ហ្សឺណែវ៖ អង្គការ​សុខភាព​ពិភព​លោក (WHO) និង​ដៃ​គូជំនួយដទៃទៀតបានដាក់​ចេញ​ផែន​ការ​ដែល​មានទំហំទឹកប្រាក់ ​២៣.៤​ប៊ីលាន​ដុល្លារ ដើម្បី​នាំយក​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការ​ធ្វើ​តេស្ត និង​ថ្នាំ​ព្យាបាល​ដល់​ប្រទេស​ក្រី​ក្រ​នៅ​ឆ្នាំក្រោយនេះ ហើយ​ក៏​បាន​អំពាវ​នាវអោយ​មេ​ដឹក​នាំប្រទេស G20 ដែល​ជួប​ប្រជុំ​កំពូល​ចុង​សប្តាហ៍​នេះ​ផ្តល់​មូលនិធិផងដែរ។

ស្របពេលជាមួយគ្នានេះដែរ បេសកជន​ពិសេស​របស់អង្គការសុខភាពពិភពលោក​ WHO នៅស្ថាប័ន​ ACT-A បាន​និយាយ​​ថា សំណើរ​នេះមានថវិកាចំនួន​២៣.៤​ពាន់លាន​ដុល្លារ។ កញ្ចប់ថវិកា​នេះ​គឺមានចំនួន​​ច្រើន​ ប៉ុន្តែប្រសិនបើអ្នកប្រៀបធៀបជាមួយនឹងការខូចខាតដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដោយសារតែជំងឺរាតត្បាតនោះ វាពិតជាមិនច្រើនឡើយ។ ដូច្នេះ​យើង​សង្ឃឹម​​លើ​សញ្ញា​ដ៏​ខ្លាំង​ពី​ប្រទេស G20 ដែល​នឹង​ប្រជុំ​នៅ​ទី​ក្រុង​រ៉ូម​ចុង​សប្តាហ៍​នេះ។

គួរបញ្ជាក់ថា មហិច្ឆតារបស់​ផែន​ការ​ដែល​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ នៃ​ការទទួល​បាន​ឧបករណ៍ល្បឿន​កូវីដ១៩ (ACT-A) រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០២២ ត្រូវបានគេ​រំពឹងថា នឹង​រាប់​បញ្ចូល​​ទាំង​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺកូវីដ​របស់​ក្រុម​ហ៊ុន Merck & Co ​ដែល​​ព្យាបាល​ជំងឺ​កូវីដ១៩កម្រិត​ស្រាល និង​មធ្យម។ ផែនការនេះបានអោយដឹងថា ប្រសិន​បើ​ថ្នាំ​គ្រាប់ព្យាបាលជំងឺកូវីដទទួល​បាន​ការអនុម័ត​ជា​ផ្លូវ​ការ​ពី​និយ័តករឱសថនោះ តម្លៃក្នុង​១​សិត​ត្រឹម​តែ​​១០​ដុល្លារ​ប៉ុណ្ណោះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner