តាលីបង់៖ រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានសង្ឃឹមថា នឹងត្រូវបានទទួលស្គាល់ជាផ្លូវការដោយសហគមន៍អន្តរជាតិ

កាប៊ុល៖ មន្ត្រីជាន់ខ្ពស់តាលីបង់បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន China Media Group ថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្គានីស្ថានសង្ឃឹមថា នឹងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

ការកត់សម្គាល់បែបនេះបានធ្វើឡើង បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំលើកទីពីររបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចិន អ៊ីរ៉ង់ ប៉ាគីស្ថាន តាជីគីស្ថាន តូមិននីស្ថាន អ៊ូបេគីស្ថាន និងរុស្ស៊ី។ មន្ត្រីជាន់ខ្ពស់តាលីបង់ លោក Ahmadullah Vasik បាននិយាយថា ជំនួបនេះគឺមានអត្ថន័យដ៏អស្ចារ្យ ពីព្រោះថា ក្រុមតាលីបង់ឥឡូវនេះកំពុងព្យាយាមកសាងទំនាក់ទំនងជាមួយប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។

មន្ត្រីជាន់ខ្ពស់តាលីបង់រូបនេះបានសង្កត់ធ្ងន់ថា អាហ្វហ្គានីស្ថាននឹងក្លាយជាប្រទេសឯករាជ្យ ហើយនឹងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ឬត្រូវបានប្រើប្រាស់ដោយពួកគេឡើយ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner