បណ្ណាល័យ សម្រាប់ផ្តល់ចំណេះដឹង បន្ថែម ដល់កម្មករ កម្មការិនីថ្មីមួយនៅក្នុងខេត្តកំពង់ចាមត្រូវបានដាក់អោយតំណើរការសម្រាប់កម្មករ កម្មការិនី
កំពង់ចាម៖ ដេីម្បីចូលរួមលេីកស្ទួយវិស័យអប់រំនៅកម្ពុជា ជាពិសេសបង្កេីនចំណេះដឹងតាមរោងចក្រនោះ នៅស្រុកកំពង់សៀម រោងចក្រកាត់ដេរ មេតថេក (ខេមបូឌា) ខមលីមីធីត កំពុងបង្កេីតបណ្ណាល័យ សម្រាប់ផ្តល់ចំណេះដឹង បន្ថែម ដល់កម្មករ កម្មការិនី បន្ថែមទៀត។
កម្មករ កម្មការិនី ក្នុងរោងចក្រមេតថេក (ខេមបូឌា) ខមលីមីធីត បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះនិយោជក និងគណៈគ្រប់គ្រង់រោងចក្រដែលបានយកចិត្តទុកដាក់ ផ្តល់នូវកន្លែងសម្រាប់អានសៀវភៅ ផ្តល់បច្ចេកទេសស្វែងជ្រាវបន្ថែមលេីស្មាតហ្វូន ក្រោយបំពេញកិច្ចការងារក្នុងរោងចក្ររួច ហេីយម្យ៉ាងវិញទៀត បណ្ណាល័យ ដែលកំពុងបេីកឲ្យដំណេីរការនេះ អាចជួយបណ្តុះបណ្តាលផ្នែកស្មារតី ចិត្តគំនិត បានយ៉ាងល្អ ក្នុងអាន ផងដែរ។ កម្មករ កម្មការិនី បានបញ្ជាក់ប្រាប់បន្ថែមទៀតថា ការអានសៀវភៅច្រេីន គឺផ្តល់ចំណេះដឹងយ៉ាងល្អ ក្នុងការបណ្តុះធនធានមនុស្ស ចំណេះវិជ្ជា នៅតាមរោងចក្រទៀតផង។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញ សម្ភោធបណ្ណាល័យរោងចក្រមេតថេក (ខេមបូឌា) ខមលីមីធីត ដេីម្បីបង្កេីនចំណេះដឹង បន្ថែមដល់កម្មករកម្មការនី ក្នុងរោងចក្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានសៀវភៅ ជិត៤០០០ក្បាល ដេីម្បីទុកជាកន្លែងផ្តល់ចំណេះដឹងបន្ថែមនៅក្នុងរោងចក្រ ហេីយ ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់ កម្មករ កម្មការិនី ទាំងអស់ចូលរួមចូលរួមថែរក្សាសៀវភៅ ដែលជាឃ្លាំងទ្រព្យ និងខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ ខណៈ ក្នុងរោងចក្រ កន្លែងការងារមានការអភិវឌ្ឍ និងរីកចម្រេីន ជាបន្តបន្ទាប់ ពោលគឺរាជរដ្ឋាភិបាលកំពុងតំឡេីងប្រាក់ខែបន្ថែមក្នុងមួយឆ្នាំៗ ដេីម្បីលេីលកម្ពស់សេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសេីរឡេីង៕ធ.ដ