នាយករដ្ឋមន្ត្រី​ថៃ​ចាក់​ ​P​f​i​z​e​r ​ជា​ដូ​ស​ជំរុញ​

លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​កាលពី​ថ្ងៃ​ទី​២​៨​ ​តុលា​ ​ម្សិលមិញ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​P​f​i​z​e​r ​ផលិត​នៅ​អាមេរិក​ ​ជា​ដូ​ស​ទី​៣​ ​ឬ​ដូ​ស​ជំរុញ​នោះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ថា​ ​លោក​នាយករដ្ឋមន្ត្រី​បាន​ចាក់​វ៉ាក់សាំង​នេះ​ ​មុន​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​បញ្ហា​អាកាសធាតុ​ក​ម្រិ​ត​ពិភពលោក​ ​នៅ​ក្រៅ​ប្រទេស​ ​នា​ពេល​ខាងមុខ​។​ ​លោក​ប្រា​យុទ្ធ​ក៏​ត្រូវ​ចូលរួម​កិច្ចប្រជុំ​ ​ត្រីកោណ​ ​I​M​T​-​G​T​ ​លើក​ទី​១​៣​ ​រវាង​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​និង​ថៃ​ដែរ។​
​ប្រភព​ថា​ ​លោក​ទទួលការ​ចាក​វ៉ាក់សាំង​ ​នៅ​វិមាន​រដ្ឋាភិបាល​ ​ចាក់​ដោយ​មន្ត្រី​ជាន់ខ្ពស់​ ​ក្រសួង​សុខា​ភិ​បា​ល។​

​លោក​ ​ប្រា​យុទ្ធ​ ​បាន​ចាក់​ដូ​ស​ទី​១​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​មីនា​ ដូ​ស​ទី​២​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ឧសភា​ ​មុន​ពេល​បាន​ចាក់​ដូ​ស​ទី​៣​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner