ល្បីកាន់តែខ្លាំងហើយកម្មវិធីគុនខ្មែរអលស្តារ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសរសើរពីការរៀបចំ

កម្មវិធីប្រដាល់ដ៏មហាក្រើកដែលប្រសិទ្ធិនាមថា គុនខ្មែរអលស្តារ ដែលរៀបចំដោយ លោក ស៊ន អេលីត សហការផ្សាយផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃ ទី២៧ ខែ តុលា ឆ្នាំ២០២១ មិនត្រឹមតែទាក់ទាញបានអ្នកទស្សនាផ្លូកទឹកផ្លូកដីនោះទេ ពោលសូមតែភរិយាសម្តេចតេជោហ៊ុន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ក៏បានចូលរួមទស្សនា និងកើតសសើរពីការរៀបចំផងដែរ។


នេះបើយោងតាមការលើកឡើងពី លោក ស៊ន អេលីត ស្ថាបនិកកម្មវិធីគុនខ្មែរអលស្តារថា ប្រកួតគុនខ្មែរ អលស្តារ វគ្គ២ យប់ មិញ នេះ ប្រមុខ ថ្នាក់ ដឹកនាំ គឺ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតក៏បានទស្សនាផងដែរ។ ក្នុងនោះសម្ដេចបានទាក់ទងមក និងសរសើរ ដល់កម្មវិធីនេះទី១ វ៉ៃល្អមើល ទី២កីឡាករ ឡើងទៅវ៉ៃអស់ៗ ពី សមត្ថភាព ទី៣ មានគូធំៗ ល្អៗច្រើន និងប្លែកខុសពីធម្មតា។
អ្នករៀបចំកម្មវិធីខាងលើបន្ថែមទៀតថា ខាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ របស់ ទូរទស្សន៍ ទទក ក៏ បាន សរសើរ និង ពេញ ចិត្ត ខ្លាំង ចំពោះ កម្មវិធី ប្រដាល់ នេះ នឹងចង់ឲ្យមានកម្មវិធីជារៀងរហូតផង។ រំលឹកដែរថា កម្មវិធីប្រដាល់ គុនខ្មែរអលស្តារវគ្គនេះ ប្រកួតចំនួន១០គូ ក្នុងនោះ មានប្រដាល់សកល១គូ ឃីតបុកស៊ីង១គូ និងប្រដាល់គុនខ្មែរ៦គូ ដោយ៤គូពាក់ហ្កង់ និង២គូទៀតប្រកួតរុំអំបោះឆៅ៕

ប្រភពរូបភាព ៖ Vatana

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner