ប្រធានសហព័ន្ធកីឡាគុនខ្មែរចាត់ទុកកម្មវិធីប្រកួតគុនខ្មែរអលស្តារជាការចូលរួមចំណែកបង្កើនចំនួនមេដាយនៅស៊ីហ្គេមប្រទេសវៀតណាម និង២០២៣

កម្មវិធីប្រដាល់គុនខ្មែរអលស្តាររៀបចំដោយ លោក ស៊ន អេលីត អ្នកគ្រប់គ្រងក្លិបប្រដាល់នាយកដ្ឋានអង្គរក្សដែលផ្តល់ឱកាសដល់អត្តពលិកកីឡាប្រយុទ្ធ៣ប្រភេទកីឡា រៀបចំរៀងរាល់៣ខែម្តង ត្រូវបានប្រធានសហព័ន្ធកីឡាគុនខ្មែរចាត់ទុកជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងការចូលរួមចំណែកបង្កើនចំនួនមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និង ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ការលើកឡើងដោយភាពជឿជាក់បែបនេះ របស់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន ក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គទី២ កាលពីថ្ងៃ ទី២៧ ខែ តុលា ឆ្នាំ២០២១។
ឯកឧត្តម ពន្យល់ថា ដើមចមដែលសហព័ន្ធគុនខ្មែរចាត់ទុកកម្មវិធីប្រដាល់មួយនេះ ជាចំណែកមួយក្នុងការបង្កើនចំនួនមេដាយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងពីរនោះ ព្រោះកម្មវិធីដ៏ធំមួយនេះវាប្លែកជាងកម្មវិធីប្រដាល់ផ្សេងៗ ដ្បិតបានជួយអភិវឌ្ឍសមត្ថភាពកីឡាករដល់សហព័ន្ធកីឡាប្រយុទ្ធចំនួន៣ មានកីឡាប្រដាល់គុនខ្មែរ ឃីតបុកស៊ីង និងប្រដាល់សកលកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរអលស្តារវគ្គទី២ ដែលដំណើរការប្រកួតកាលពីយប់ថ្ងៃយប់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២១កន្លងទៅនេះ មានចំនួន១០គូរ ក្នុងនោះ មានប្រដាល់គុនខ្មែររុំអំបោះឆៅ និងគុនខ្មែរពាក់ហ្កង់ ឃីតប៊ុកស៊ីង និងប្រដាល់សក៕

អត្ថបទ៖ ជាវ ចន្ធូ

ប្រភពរូបភាព ៖ Vatana

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner