របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិកបង្ហាញ ពីការរកឃើញបន្ថែមទៀតស្ដីពីទ្រឹស្តីមន្ទីរពិសោធន៍វូហាន

ទីភ្នាក់ងារស៊ើបកា​រ​ណ៍​ស​ម្ងាត់​​របស់សហរដ្ឋអាមេរិក​ បាន​គូ​ស​ប​ញ្ជាក់​​ជា​លើក​ដំ​បូ​ង​អំពី​​របៀប និង​មូល​ហេតុ​​ ដែល​ខ្លួន​គិ​ត​ថា​មេរោគ​កូវីដ​ ឆ្លង​ពីស​ត្វម​កម​នុស្សជា​លើ​ក​ដំបូ​ង​តាមរយៈ​ឧ​ប​ទ្ទ​វហេ​តុ​នៅ​វិទ្យាស្ថា​ន​មេរោគ​វូហាន​។

យោង​តា​ម​របាយការណ៍ អ្នកវិភាគនៅទីភ្នាក់​ងា​រ ដែល​មិ​ន​ប​ញ្ចេញឈ្មោះ​ ជឿ​ថា ​ការ​អនុវត្ត​វិធី​វិទ្យាសាស្ត្រ​ ដ៏​គ្រោះថ្នាក់​ ដែលត្រូវបាន​​អ​នុ​វត្តនៅឯមន្ទីរពិសោធន៍វូហាន​  និង​កា​រ​ខ្វះ​កា​រ​ប្រុ​ង​ប្រ​យ័ត្នសុ​វត្ថិភាព​ ទំនង​ជា​ប្រភព​នៃជំ​ងឺរា​តត្បា​ត​។

ទោះជាយ៉ា​ង​ណា​ក៏​ដោ​យ​ របាយការណ៍ដដែ​ល និយាយ​ថា ភ្នាក់ងា​រមួ​​យចំ​នួ​ន​ផ្សេ​ង​ទៀត​ មិន​ប្រកា​ន់​ទស្សនៈ​នេះ​ទេ​ ទោះ​បី​ជាពួកគេមិនសូវជឿជាក់លើការស​​ន្និ​ដ្ឋា​នរ​ប​ស់​ពួ​ក​​គេក៏ដោយ។​

ទោះបី​ជាមា​នការ​ខ្វែង​គំនិ​ត​គ្នា​ជា​បន្ត​បន្ទា​​ប់​ក្នុ​ង​ចំ​ណោម​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ ក៏ដោយ​ ការចេញ​ផ្សា​យ​​រ​បា​យការណ៍នេះ ទំ​ន​ងជា​ជំរុញ​ឱ្យ​មាន​កា​រ​ជ​ជែ​ក​វែ​ក​ញែក​យ៉ាង​ក្តៅ​គគុក​លើ​បញ្ហាថា​​តើ​ប្រ​ទេសចិន និង​សូ​ម្បី​តែសហរដ្ឋអាមេរិក​ ដែលផ្តល់មូលនិធិដ​ល់​កា​រ​ស្រា​វ​ជ្រា​វ​នៅមន្ទី​រពិសោធ​ន៍​វូហាន​ ជា​អ្នក​ទទួលខុសត្រូវ ចំពោះ​​​ជំងឺ​រាតត្បាត​ឬយ៉ាង​ណា​។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិផ្នែក​អាលែកស៊ី និងជំងឺឆ្លងរប​ស់​សហរដ្ឋ​អាមេរិ​ក ផ្តល់សក្ខីកម្មទៅកាន់ស​ភា អំពីមូល​ហេតុ​ ដែល​គាត់​ព្រម​ផ្តល់ជំនួយចំនួន​ ៦០ម៉ឺន​​ដុល្លារ  ដើម្បី​ប្រើ​សម្រាប់​ការ​ស្រា​វ​ជ្រា​វ​មេ​រោ​គ​ដ៏​ប្រថុយប្រថាននៅវូហាននេះ​។​

របាយការណ៍​រៀបរាប់​ថា​៖​ «ទោះ​បី​ជា [សហគមន៍ស៊ើបការណ៍] មិន​មាន​​កា​រ​ចង្អុ​​លប​ង្ហា​​ញ​ថា​ ការ​ស្រាវ​ជ្រា​វ​ពាក់ព័ន្ធនឹង Sars-Cov-2 [វីរុសដែលបណ្តាលឱ្យ Covid-19] ឬវីរុស progenitor ជិតស្និទ្ធ​ក៏ដោយ​ អ្នកវិ​ភា​គ​ទាំ​ងនេះកត់សម្គាល់ថា វាអា​​​​ចទៅរួច ដែ​ល​អ្ន​ក​ស្រាវ​ជ្រា​វ​ អាចបង្កើត​វា​ដោយ​មិន​ដឹង​ខ្លួន​ប៉ះ​ពាល់​ខ្លួ​ន​ពួ​ក​គេទៅនឹងមេរោគ ដោ​​យ​មិ​ន​បា​ន​​កំ​ណ​ត់​វា​តា​មលំដាប់លំដោយ អំឡុងពេលពិសោធន៍ ឬសកម្មភាពគំរូ ដែលអាចបណ្តាលឱ្យមានការ​ឆ្ល​ង​មេរោគដោយមិនមានរោគសញ្ញា ឬកម្រិ​តស្រាល»​។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះបញ្ជាក់យ៉ាងច្បាស់ថា បើគ្មានកិច្ចសហប្រ​តិ​ប​ត្តិការ​ពី​ទីក្រុង​ប៉េកាំងទេ​​ មន្ត្រីចារកម្មអាមេរិកនឹង​ត្រូវ​តែ​​​ពឹ​ង​ផ្អែ​ក​លើ​ភស្តុ​តា​ង​តា​ម​​កាលៈទេសៈ ដើម្បីកសាងអំ​ណះ​អំណាង​របស់​ពួកគេ​ដដែល​។

ប្រភព៖​ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner