អាមេរិក៖ អ្នកនាំពាក្យ​សេតវិមាន​​ឆ្លង​កូ​វី​ដ​ ​

មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​ឆ្លើយឆ្លង​ព័ត៌មាន​ ​ប្រចាំ​សេតវិមាន​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​លោកស្រី​ J​e​n ​P​s​a​k​i​ ​បាន​ធ្វើ​តេ​ស្ត​ចេញ​លទ្ធផល​ ​«​វិជ្ជមាន​»​ ​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​នៅ​ថ្ងៃអាទិត្យ​ ​ទី​៣​១​ ​ខែ​តុលា​។​

​លោកស្រី​ J​e​n ​P​s​a​k​i​ ​អាយុ​ ​៤​២​ឆ្នាំ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​រួចរាល់​ហើយ​។​ ​ក្រោយ​ពី​បាន​ដឹង​ថា​ឆ្លង​ជំងឺ​នេះ​ ​លោកស្រី​ក៏បាន​ទទួលស្គាល់​ផង​ដែរ​ថា​ ​ខ្លួន​មាន​ចេញ​រោគសញ្ញា​ស្រាល​។​

​លោកស្រី​បាន​ជួប​លោក​ ចូ ​បៃ​ដិ​ន​ ​លើក​ចុងក្រោយ​ ​កាលពី​ថ្ងៃអង្គារ​នៅ​ទីលាន​ខាងក្រៅ​សេតវិមាន​ ​ដោយ​បាន​ស្ថិតនៅ​ចម្ងាយ​ ​១​.​៨​ម៉ែត្រ​ពី​គ្នា​ ​ហើយ​កាលពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុននេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ក៏បាន​ធ្វើ​តេ​ស្ត​ចេញ​លទ្ធផល​ ​«​អវិជ្ជមាន​»​ ​រួចមក​ហើយ​ដែរ​។​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner