វៀតណាមករណីថ្ម​ ​ជាង​៥​ពាន់​នាក់​ ​និង​ស្លាប់​៥​៣​នាក់​ទៀត​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៥​,​៥​១​៩​ករណី​បន្ថែម​ទៀត​ ​កាលពី​ថ្ងៃ​ទី​៣​១​ ​តុលា​ម្សិលមិញ​ ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មានតែ​១​៥​ករណី​ប៉ុណ្ណោះ​ ​ជា​ករណី​នាំចូល​ ​ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​ខណៈ​ទីក្រុង​ហូ​ជី​មិញ​ ​ដែល​ជា​ចំណុច​កណ្តាល​ ​នៃ​ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ​ ​បាន​រ៉ាប់រង​ករណី​ឆ្លង​ថ្មី​តែឯង​រហូតដល់​១​,​០​៤​១​នាក់​។​

​ក្នុង​របាយការណ៍​ថ្ងៃអាទិត្យ​នេះ​ដែរ​ ​ក្រសួងសុខាភិបាល​វៀតណាម​ ​ក៏បាន​ប្រកាស​ពី​ករណី​អ្នក​ស្លាប់​ថ្មី​ ​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៥​៣​នាក់​បន្ថែម​ទៀត​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​៩​២​១​,​១​២​២​នាក់​ ​ក្នុង​នោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​ ​៨​២​០​,​៣​៣​៤​នាក់​ ​ចំណែក​អ្នក​ស្លាប់​សរុប​ចំនួន​ ​២​២​,​០​៨​៣​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner