ឥណ្ឌូនេស៊ីចូលកាន់តំណែងប្រធាន G20 ដាក់ការងើបឡើងវិញពីកូវីដ-១៩ ជាអាទិភាពសម្រាប់អាណត្តិឆ្នាំក្រោយ

កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣១ តុលាកន្លងទៅ ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​នៃ​វេទិកា​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ G20 ជា​លើក​ដំបូង ដោយ​ដាក់​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​រីក​រាលដាល​ជំងឺ​កូវីដ-១៩​ ជា​អាទិភាព​ខ្ពស់​ក្នុង​របៀបវារៈ​នៃ​អាណត្តិ​ឆ្នាំ​ក្រោយ​។

នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក​ម៉ារីអូ ដ្រាហ្គី​បាន​ធ្វើ​ការ​ផ្ទេរ​តំណែង​ទៅ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វីដូដូ​នៅ​ពេល​បិទ​កិច្ចប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ​រវាង​មេដឹកនាំ​ក្រុម​ប្រទេស​G20 ដែល​ជា​ជំនួប​ដោយ​ផ្ទាល់​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩​។

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន ប្រទេស​ឥណ្ឌូនេស៊ី​បាន​ដាក់​ «ងើប​ឡើង​វិញ​ជាមួយ​គ្នា ងើប​ឡើង​វិញ​កាន់​តែ​រឹង​មាំ​» ជា​ប្រធានបទ​ស្នូល​នៃ​របៀបវារៈ G20 នៅ​ឆ្នាំ​ក្រោយ​។ ឥណ្ឌូនេស៊ី​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចែកចាយ​វ៉ាក់សាំង​ជា​សាកល​ដោយ​ស្មើភាព និង​សមធម៌ ក៏​ដូចជា​ការ​ចែកចាយ​ហិរញ្ញប្បទាន​គ្រប់គ្រាន់ តាម​រយៈ​ការ​បង្កើត​ក្រុម​ការងារ​ផ្នែក​ហិរញ្ញវត្ថុ និង​សុខភាព​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​បង្ការ​ជំងឺ​រាតត្បាត ការ​ត្រៀម​លក្ខណៈ និង​ការ​ឆ្លើយ​តប​។ អាណត្តិ​ប្រធាន​G20 របស់​ឥណ្ឌូនេស៊ី ​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១ធ្នូ ខាង​មុខ​នេះ​ នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​នៅ​លើ​កោះ​បាលី​នៅ​ខែ​តុលា​ឆ្នាំ​ក្រោយ​៕

ប្រភព៖ The Straitstimes

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner